​ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​ជនសង្ស័យ​២​នាក់​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១២​ខែមករា​ឆ្នាំ​២០២០​ក្រោយ​ពេលធ្វើ​សកម្មភាព​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​។​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ ពីបទ​លួច​ម៉ូតូ​១,​ឈ្មោះ​ខេង​រ៉ា​ហៅ​បូរ៉ា​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំមាន​ទីលំនៅ​ក្នុង​ឃុំ​មនោ​រម្យ​ស្រុក​ឧ​ត្តុ​ង្គ ខេត្តកំពង់ស្ពឺ​។

២,​ឈ្មោះ​គ្រី​ខន​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​នៅក្នុង​ឃុំ​ត្រពាំង​ជោ​ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ​។​ក្នុងពេល​ឃាត់ខ្លួន​សម​ត្ថិ​ច្ច​ដកហូត​បាន​ម៉ូតូ​របស់​ជនរងគ្រោះ​មួយគ្រឿង​ម៉ាក​ហុងដា​C125​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​៣០១៧​ម្ចាស់​ឈ្មោះ​គួ​ន​រ៉ា​ន់​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​រស់នៅ​ខេត្តកំពង់ឆ្នាំង​៕S/​