ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​កាលពី​រសៀល​ថ្ងៃទី​១២​ខែមករា​ឆ្នាំ​២០២០​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ពីបទ​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​(​គប់​កញ្ចក់​រថយន្ត​) ។​

​ជនសង្ស័យ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​១-​ឈ្មោះ​ខាត់​សុ​ភក្តិ​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​នៅ​ភូមិ​ថ្មី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។ ២- ឈ្មោះ​សែម សាន់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។​

​សមត្ថកិច្ច​បាន​ឲ​ដឹងថា កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០២០​ជនសង្ស័យ​ទាំង ២​នាក់​បាន​យក​ដុំថ្ម​គប់​លើ​កញ្ចក់ទ្វា​រថយន្ត​ម៉ាក​លុច​ស៊ី​ស​មួយគ្រឿង​របស់​ឈ្មោះ​សួង​រិទ្ធី​ភេទ​ប្រុស​អាយុ​៥០​ឆ្នាំមាន​ទីលំនៅ​ភូមិ​ទី​១​សង្កាត់​ខ្សា​ម​ក្រុង​កំពង់ឆ្នាំង​ខេត្តកំពង់ឆ្នាំង​។​បណ្តាលឱ្យ​បែក​កញ្ចក់ទ្វា ក្នុងខណៈ​ពេលដែល​ជនរងគ្រោះ​កំពុងបើក​រថយន្ត​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ត្រង់ចំណុច​ខាងមុខ​សាលាបឋមសិក្សា​ជ្រៃ​បាក់ ស្ថិតក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​

​ក្រោយពេល​មាន​ហេតុការណ៍​នេះ​កើតឡើង​កម្លាំង​នគរបាល​ស្រុក​រលាប្អៀរ​បានធ្វើការ​ស្រាវជ្រាវ​និង​ឈានទៅ​កំណត់​មុខសញ្ញា​ជន​ប​ង្ត​រហើយ​ឃាត់ខ្លួន​យកមក​សាកសួរ​តែម្តង​។​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ដើម្បី​បន្ត​និតិ​វិធី ៕S/​