ដោយៈសុផល/កំពង់ចាម៖ មីជាតិ បាន ចូលរួម បរិច្ចាគ មី ចំនួន១០០កេសជូនប្រជាជន ក្រីក្រ ១០០គ្រួសារនៅស្រុកកោះសូទិនខេត្តកំពង់ចាមកាលពីថ្ងៃទី១២ខែមករាឆ្នាំ២០២០ដោយសហការជាមួយអង្គការមូលនិធិគាំទ្រកុមារនិងអាជ្ញាធរមូលដ្ឋាន។កម្មវិធីសប្បុរសធម៌នេះត្រូវបានរៀបចំឡើងក្នុងបរិវេណសាលា បឋមសិក្សាកណ្តាលកោះត្បូងក្នុងស្រុកកោះសូទិន។
លោក វ៉េង រចនា តំណាង ក្រុមហ៊ុន ផលិតផល មីជាតិ បានឱ្យដឹង ថា «ការចូលរួមរបស់មីជាតិ ក្នុង ថ្ងៃនេះ កើតចេញ ពី ក្តីអាណិតស្រឡាញ់ និងចង់ចូលរួម សម្រួល ដល់ជីវភាព ប្រជាជន កម្ពុជាដែល មានជីវភាពខ្វះខាត។ការចូលរួមនេះក៏សរបញ្ជាក់ពីការប្តេជ្ញាចិត្តថ្មីរបស់មីជាតិក្នុងសកម្មភាពសង្គម ពិសេស កម្មវិធីសប្បុរសធម៌ជាមួយ ប្រជាជន ខ្មែរយើង»។
លោកបន្តថា «ក្នុង នាមជាជាតិសាសន៍ដូចគ្នា យើង ត្រូវចេះជួយគ្នា។ បើប្រជាជនខ្មែរបន្តគាំទ្រមីជាតិ ដែលជាស្មាដៃខែ្មរមីជាតិនឹងបន្តជួយសង្គមនិងប្រជាជនខ្មែរយើងវិញដូច្នេះសូមប្រជាជនខ្មែរយើងបន្តគាំទ្រមីជាតិដើម្បី ឲ្យ មីជាតិ មាន លទ្ធភាព បន្ត ជួយលើកស្ទួយ សង្គមកម្ពុជាយើង បន្តទៀត។»
អ្នក តំណាង ក្រុមហ៊ុនផលិតផល មីជាតិ ក៏បានអំពាវដល់សាធារណជន យុវជនប្រុសស្រី និង ក្រុម ហ៊ុន ឯកជន នានា ផ្សេងទៀតរួមគ្នា បង្កើត និងចូលរួមក្នុងសកម្មភាព សប្បុរសធម៌ ជួយ សង្គម ឲ្យ កាន់ តែ ទូលំ ទូលាយ បន្តទៅទៀត។នេះ មិន មែនជាលើកទី១ ទេ ដែលមីជាតិចូលរួមក្នុងសកម្មភាព សប្បុរសធម៌។
កាល ពី ចុងខែធ្នូ ឆ្នាំ២០១៩ មីជាតិ ក៏បានសហការជាមួយ វីតាល់ រៀបចំកម្មវិធី ផ្តល់អំណោយជា អាវ ភួយ ថ្នាំសង្កូវ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូន ដល់ ប្រជាជន ខ្វះខាត ប្រមាណ ៣០០នាក់ ក្នុង រាជធានីភ្នំពេញផងដែរ។
គួរបញ្ជាក់ផងដែរថាមីជាតិជាផលិតផលមីកញ្ចប់របស់ខ្មែរដែលមានរសជាតិបែបខ្មែរដំបូងគេបង្អស់នៅប្រទេសកម្ពុជា និង ត្រូវបាន ផលិតឡើង ដោយ ប្រើប្រាស់ ម៉ាស៊ីនជប៉ុន និងបច្ចេកវិទ្យាជប៉ុន ដើម្បីធានាឱ្យបានគុណភាពខ្ពស់ស្របតាមបទដ្ឋានអន្តរជាតិ។មីជាតិមានបីរសជាតិគឺសាច់ជ្រូកចិញ្ច្រាំ ស៊ុបមាន់ និងខគោ៕S/