ដោយ៖សន/សក្តាកំពង់ឆ្នាំង៖កុមារាម្នាក់ត្រូវសរសរផ្ទះរលំសង្កត់ពីលើបណ្តាលឱ្យបែកក្បាលស្លាប់ភ្លាមៗគួរឱ្យរន្ធត់កាលពីរសៀលថ្ងៃទី១៣ខែមករាឆ្នាំ២០២០វេលាម៉ោង១៥និង១០នាទីក្នុងខណៈពេលដែលឪពុករបស់ក្មេងប្រុសរងគ្រោះធ្វើការរុះរើផ្ទះ ។
សមត្ថកិច្ចបានឱ្យដឹងថា កុមារារងគ្រោះឈ្មោះសាតវិសាលអាយុ៤ឆ្នាំនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។នៅថ្ងៃកើតហេតុឪពុករបស់កុមារារងគ្រោះបានធ្វើការរុះរើផ្ទះហើយមិនបានផ្តេកសរសរទៅនឹងដីទេ។ដោយយកខ្សែចងបន្ទាប់មកកុមារារងគ្រោះនោះបានទាញខ្សែរលេងបណ្តាលឱ្យសរសរដែមានកម្ពស់២ម៉ែត្ររលំសង្កត់បែកក្បាលបណ្តាលឱ្យស្លាប់ តែម្តង ៕S/