Home ព័ត៌មានអន្តរជាតិ គូប្រជែងលីប៊ី...

គូប្រជែងលីប៊ីមកដល់មូស្គូដើម្បីចុះហត្ថលេខាលើបទឈប់បាញ់

ប្រមុខនៃគូជម្លោះក្នុងសង្គ្រាមនៅលីប៊ីបានគ្រោងជួបប្រជុំគ្នានៅទីក្រុងមូស្គូកាលពីថ្ងៃចន្ទទី១៣មករាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាដើម្បីបញ្ចប់ការប្រយុទ្ធគ្នាខ្លាំងក្លារយៈពេល ៩ ខែ។

កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីមានការជំរុញផ្នែកការទូតដោយប្រទេសតួកគីនិងរុស្ស៊ីដែលចង់ពង្រឹងឋានៈខ្លួនជាអ្នកសម្របសម្រួលនៅតំបន់មជ្ឈិមបូព៌ានិងបំពេញកន្លែងទំនេរផ្នែកការទូត ដែលទុកចោលដោយការដកខ្លួនពីសហរដ្ឋអាម៉េរិក។

គេរំពឹងថាភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីលក្ខខណ្ឌនៃបទឈប់បាញ់ដែលបានចូលជាធរមានកាលពីចុងសប្តាហ៍ ដោយបង្កើនក្តីសង្ឃឹមនៃការបញ្ចប់ការប្រយុទ្ធគ្នា ដែលបានបំផ្លាញប្រទេសអាហ្វ្រិកខាងជើងសម្បូរប្រេងមួយនេះ ចាប់តាំងពីការបះបោរគាំទ្រដោយណាតូបានសម្លាប់មេដឹកនាំផ្តាច់ការចាស់វស្សា ម៉ួអាម៉ា ហ្គាដាហ្វី។

រដ្ឋាភិបាលកិច្ចព្រមព្រៀងជាតិទទួលស្គាល់ដោយអង្គការសហប្រជាជាតិ (GNA) នៅទ្រីប៉ូលីដែលដឹកនាំដោយលោក ហ្វាយ៉េស អាល់ សារ៉ាច បានរងការវាយប្រហារចាប់តាំងពីខែមេសាឆ្នាំមុនពីកងកម្លាំងស្មោះត្រង់នឹងបុរសខ្លាំង ខាលីហ្វា ហាហ្វថា ដែលមានមូលដ្ឋានរឹងមាំនៅភាគខាងកើតនៃប្រទេស។

ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា លោកហាហ្វថានិងលោកសារ៉ាចគ្រោងជួបគ្នានៅទីក្រុងមូស្គូដើម្បីពិភាក្សាជាមួយ “តំណាងនៃភាគីលីប៊ីផ្សេងទៀត” ដោយរដ្ឋមន្ត្រីការបរទេសនិងការពារជាតិរបស់តួកគីនិងរុស្ស៊ីដើរតួជាអ្នកសម្រុះសម្រួល។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍ថាអ្នកតំណាងនៃភាគីទាំងពីរបានមកដល់ទីក្រុងមូស្គូដើម្បីជួបពិភាក្សាគ្នា ប៉ុន្តែគេនៅមិនទាន់ច្បាស់ទេថាតើលោកហាហ្វថានិងលោកសារ៉ាចនឹងជួបគ្នាផ្ទាល់ឬយ៉ាងណា៕ ដោយ៖ កញ្ញាដាលីស

លោកហាហ្វថា (ឆ្វេង) និង លោកសារ៉ាច មកដល់ទីក្រុងមូស្គូដើម្បីចុះហត្ថលេខាលើបទឈប់បាញ់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...