​ភ្នំពេញៈ ស្ត្រី​ទាំង​មេផ្ទះ កម្មការិនី​រោងចក្រ និង​អ្នកលក់ដូរ​នៅ​ផ្សារ​ក្នុង ខេត្តកំពង់ស្ពឺ ចំនួន​២៥០​នាក់ បាន​ជួបជុំគ្នា​សិក្សា ពីមុខ​ជំនួញ​នៃ​វិស័យ​អន ឡាយ និង​ស្វែងយល់​ពី ផលិតផល​ក្លែងក្លាយ មើល​របៀប​ណា កុំឱ្យ​ចាញ់បោក​គេ​។
​ ​
​ស្ត្រី​មេផ្ទះ កម្មការិនី​រោងចក្រ និង​អ្នកលក់ដូរ នៅ​ផ្សារ​ក្នុង​ខេត្តកំពង់ស្ពឺ ចំនួន​២៥០​នាក់ បាន​ជួបជុំ​ក្នុង​សិក្ខាសាលាបង្ហាត់បង្រៀន​“ ជំនួញ​នៃ​វិស័យ អន​ឡាយ និង​ស្វែងយល់​ពី ផលិតផល​ក្លែងក្លាយ នៅ​កម្ពុជា​” ដែល​បាន​រៀបចំឡើង​ពី ក្រុមហ៊ុន​ដា​ណា​ទ្រី ខេ​ម​បូ​ឌា ត្រេ​ន​ឌី​ង ខូ​អិ​ល​ធី​ឌី ស្ថិតក្នុង​អគារ​បណ្តា​ល័យ​ទី​រួម​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២០​។

អ្នកស្រី ទ្រី ដា​ណា អគ្គនាយិកា ក្រុមហ៊ុន​ដា​ណា​ទ្រី ខេ​ម​បូ​ឌា​ត្រេ​ន​ឌី​ង ខូ​អិ​ល​ធី​ឌី បាន​ប្រាប់ ក្រុម​អ្នកសារព័ត៌មាន ឱ្យដឹងថា សិក្ខាសាលា​នេះ ធ្វើឡើង ដើម្បី​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍ នៃ​មុខ​ជំនួញ​អន​ឡាយ ហើយ​បង្ហាញ​នូវ​ព័ត៌មាន និង​របៀប​មើល និង​ស្វែងយល់ ផលិតផល​ក្លែងក្លាយ​ចៀសវាង ស្ត្រី​មេផ្ទះ កម្មការិនី​រោងចក្រ និង​អ្នកលក់ដូរ នៅ​ផ្សារ​ក្នុង​ខេត្តកំពង់ស្ពឺ ចាញ់បោក ឬ​បន្ត​ជឿជាក់ លើ​ក្រុមហ៊ុន​គ្មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ និង​គ្មាន​ច្បាប់ រកស៊ី​ជាមួយ​បន្តទៀត​។

អ្នកស្រី ទ្រី ដា​ណា បាន​បញ្ជាក់ថា ខ្លះ​ជា​ផលិតផល​ក្លែងក្លាយ ខ្លះ​លក់​មិន​ដាច់​បែរជា​បោក ប្រាស់​ថា លក់ដាច់​ចេះតែ​បង្ហោះ ចំណេញ​លុយ​ច្រើនៗ មក​បង្ហោះ​បង្អួត​ទាក់ទាញ អ្នកលេង​ហ្វេ​ស​ប៊ុ​ក និង​មហាជន ប៉ុន្តែ​ធាតុពិត គ្មាន​សោះ​។ សិក្ខាសាលា​នេះ​តម្រង់ទិស ដៅ​ស្ត្រី​មេផ្ទះ​ជាច្រើន ឱ្យមក​ស្គាល់ និង​ស្វែងយល់​ពី​ប្រភេទ​អាជីវកម្ម អន​ឡាយ​ច្បាស់លាស់ គឺ​ចៀសវាង​ពី​ការបរាជ័យ ខាត​ពេលវេលា និង​លុយកាក់​។ លើសពីនេះ អ្នក​ស្ត្រី​ពិតជា សប្បាយចិត្ត​ណាស់ ដែលមាន​ស្ត្រី​មេផ្ទះ និង​ជាពិសេស កម្មការិនី​តាម​រោងចក្រ ប្រមាណ ១៥០ នាក់ មកពី​ខេត្តព្រៃវែង មក​សិក្សា​ដោយផ្ទាល់ ដើម្បី​ចង់ដឹង​ច្បាស់​ថា​អាជីវកម្ម ប្រភេទ​នេះ ធ្វើ​បែបណា​។

អ្នកស្រី ទ្រី ដា​ណា បាន​និយាយថា ការចូលរួម​សិក្សា និង​ស្វែងយល់​ចំណេះដឹង ជាច្រើន ទាក់ទិន​ទៅនឹង​ការរកស៊ី ជា​អ្នក​ជីព អ្នកលក់ និង​វិធីសាស្ត្រ​ទទួលជោគជ័យ ដើម្បី​ពួកគេ ពី​ស្ត្រី​មេផ្ទះ ក្លាយខ្លួនជា​ស្ត្រី​រកស៊ី មានមុខ​ក្នុងសង្គម ចៀសវាង​ការប្រមាថ​មើលងាយ នូវ​ប្រកា​រណា ឬ​ពាក្យ​ថា “​កុំ​ចាំតែ​កម្លាំង​ប្តី មិនចេះ​រកស៊ី​ធ្វើការ​អ្វី​” ។ មកដល់​បច្ចុប្បន្ននេះ អ្នកស្រី​បានកើត​សិក្ខាសាលា ជាច្រើនលើក ដោយ​បង្រៀន និង​ជំរុញ ៩ លើក មក និង​មាន​តំណាង ជា​អ្នករកស៊ី​អន​ឡាយ​ជា​ស្ត្រី​ជិត ៧ ម៉ឺន​នាក់ ជាមួយនឹង NNP នៅ​គ្រប់ ២៥ រាជធានី ខេត្ត​៕ ដោយៈ បូ​រិ​ន​