គេជឿថា ក្លិបអ៊ីនធ័រ មីលេន( Inter Miami) បានព្រមព្រៀងលក្ខខណ្ឌជាមួយខ្សែបម្រើស្លាប ឡឺវីស ម័រហ្គាន (Lewis Morgan) មុនពេលមានកិច្ចព្រមព្រៀងផ្ទេរតម្លៃ ៣០០.០០០ផោន មកកាន់ក្របខ័ណ្ឌ MLS ។
កីឡាករវ័យ២៣ឆ្នាំរូបនេះ ដែលធ្លាប់លេងខ្ចីជើងនៅក្លិប St Mirren និងក្លិប Sunderland ប៉ុន្មានរដូវកាលចុងក្រោយនេះបានបង្ហាញមុខ១៨លើកសម្រាប់ក្រុមរបស់លោក ណេល ឡេនណិន (Neil Lennon) នៅយុទ្ធនាការនេះនិងរកបាន២គ្រាប់។
ក្រុម Inter Milan របស់អតីតវីរ:បុរសបាល់ទាត់លោក ដេវីដ បេកខេម (David Beckham) ត្រូវបានបង្វឹកដោយគ្រូបង្វឹក ឌីអេហ្គោ អាឡុនសូ (Diego Alonso) វ័យ៤៤ឆ្នាំនឹងត្រូវប្រឈម មុខជាមួយក្រុមក្រុម FC Dallas នៅថ្ងៃទី២២ខែកុម្ភៈ ក្នុងជំនួបដំបូងរបស់ខ្លួន ហើយសង្ឃឹមថា ម័រហ្គាន នឹងមានវត្តមាននៅពេលនោះ។
ម័រហ្គាន នឹងទាក់ទាញការគាំទ្រពីពលរដ្ឋអាមេរិកឡាទីន។ ការប្រកួតដំបូងសម្រាប់ក្រុម Miami គឺប្រកួតជាមួយក្រុម FC Dallas នៅថ្ងៃទី២២ខែកុម្ភៈ៕ ប្រែសម្រួល: ពិសិដ្ឋ