គេរំពឹងថា ក្លិប កាឌីវ(Cardiff) នឹងដាក់សំណើប្រសើរជាងមុន ដើម្បីផ្ទេរខ្សែប្រយុទ្ធ ឃីហ្វើ ម័រ (Kieffer Moore) របស់ក្លិប វីហ្គាន(Wigan)។ សំណើ២,៣លានផោនត្រូវបានបដិសេធកាល ពីសប្តាហ៍មុន ប៉ុន្តែ ម័រ វ័យ២៧ឆ្នាំរូបនេះត្រូវបានដកចេញពីក្រុមជម្រើសអំឡុងពេល ប្រកួតចាញ់ក្រុមប្រ៊ីសស្តូល ស៊ីធី( Bristol City) កាលពីថ្ងៃសៅរ៍។
ម័រ រកបាន២គ្រាប់ក្នុងការបង្ហាញមុខ១៧ប្រកួតសម្រាប់ក្លិបនៅក្របខ័ណ្ឌ Championship នៅរដូវកាលនេះ ប៉ុន្តែមិនបានលេងឲ្យក្រុម Wigan ជាងមួយខែមកហើយ។ កាលពីរដូវក្តៅ ម័រ បានផ្ទេរពីក្លិប បែនស្លាយ(Barnsley) មកចូលរួមក្លិប Wigan ក្នុងកិច្ចសន្យាបីឆ្នាំ។
កីឡាករអន្តរជាតិសញ្ជាតិវ៉េលរូបនេះរកបាន២គ្រាប់ក្នុងការបង្ហាញមុខ៥លើកសម្រាប់ប្រទេសរបស់ខ្លួណ ចាប់តាំងពីបង្ហាញមុខកាលពីខែកញ្ញាឆ្នាំមុន។ ម័រ ក៏ធ្លាប់មានបទពិសោធ នៅក្របខ័ណ្ឌ Championship អំឡុងពេលលេងនៅក្លឹប Yeovil និងក្លឹប Ipswich ផងដែរ៕ ប្រែសម្រួល: ពិសិដ្ឋ