​យើងខ្ញុំ​ជឿជាក់ថា​អ្នក​រាល់គ្នា​សុទ្ធតែ​ធ្លាប់​ដឹង​ពី​អត្ថប្រយោជន៍​របស់​ទឹកឃ្មុំ​ហើយ​វា​មិន​ត្រឹមតែ​អាចធ្វើ​ឲ្យ​អ្នក​ស្អាត ថែមទាំង​ល្អ​ចំពោះ​សុខភាព​អ្នក​ទៀត​ប៉ុន្តែ​តើ​អ្នក​ផឹក​ត្រូវ​ពេលវេលា ឬ​នៅ បើ​អ្នក​ផឹក​ខុស វា​ដូចជា​មិន​ផឹក​អញ្ចឹង​។ តើ​គួរ​ផឹក​នៅពេលណា​ទើប​ល្អ​នោះ​?

​ពេលព្រឹក​
នៅពេល​ព្រឹក​ក្រោយ​ពេលដែល​អ្នក​ក្រោក​ពី​គេង​អ្នក​អាច​ផឹកទឹក​ឃ្មុំ​មួយ​ស្លាបព្រា​ដោយ​លាយ ជាមួយ​ទឹកបាន ប្រសិនបើ​អ្នកមាន​ក្រពះ​មិនល្អ​អ្នក​អាច​លាយ​ជាមួយ​ទឹក​ដែលមានសីតុណ្ហភាព ៣០​អង្សា​សេ នោះ​វា​នឹង​ជួយ​សម្អាត​ក្រពះ និង​ពោះវៀន​អ្នក​ថែមទាំង​ជម្រះ​ជាតិ ពុល​ដែលមាន​ក្នុង​រាងកាយ​អ្នក​ឲ្យ​ចេញ​ក្រៅ​ទាំងអស់​តាមរយៈ​ការ​បត់ជើង​ដូចនេះ​បើ​អ្នក ផឹក​រាល់ថ្ងៃ នោះ​មុខ​អ្នកនឹង​ស្អាត​ជាមិនខាន ដោយសារ​ជាតិពុល និង​សម្រាម​មិន​នៅក្នុង​ខ្លួន ជាងនេះទៅទៀត​វា​នឹងធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​ពេញ​មួយថ្ងៃ​។​

​មុនពេល​បាយ​
នៅមុន​ពេលដែល​អ្នក​ប​រិ​ភោគ​បាយ​មួយ​ម៉ោង អ្នក​អាច​ផឹកទឹក​ឃ្មុំ​កន្លះ​កែវ​បាន​នោះ​វា​នឹងជួយ​ឲ្យ​អាស៊ីត​ក្រពះ​អ្នក​មិនសូវ​ចេញ​ហើយ​ថែមទាំង​អាចធ្វើ​ឲ្យ​អាហារ​មិន​ស្អិត​ជាប់​ជាមួយក្រពះ​ទៀតផង​។​

​ពេល​រសៀល​
នៅ​ចន្លោះ​ម៉ោង​៣​និង​៤ គឺជា​ពេលវេលា​ដែល​អ្នក​ឃ្លាន​ដូចនេះ​អ្នក​អាច​ផឹកទឹក​ឃ្មុំ​ក្តៅ អ៊ុនៗ​មួយ​កែវ​បាន នោះ​វា​នឹង​ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​ក្នុងការ​បំពេញការងារ ជាមិនខាន​ឡើយ​។​

​ក្រោយ​ពេលបាយ​រួច​
នៅក្រោយ​ពេលដែល​អ្នក​ប​រិ​ភោគ​បាយ​១​ម៉ោង​ទៅ​២​ម៉ោង​រួច​អ្នក​អាច​ផឹកទឹក​ឃ្មុំ​ចំនួន មួយ​កែវ​បាន នោះ​វា​នឹង​ជួយ​រំលាយ​អាហារ​ដែល​អ្នក​បរិភោគ​បាន​លឿន​ធ្វើ​ឲ្យ​ពោះវៀនធំ អ្នក​ដំណើរការ​បានល្អ ដូចនេះ​អាហារ​នឹង​រំលាយ​អស់​ក្នុង​រយៈពេល​ខ្លី​ជាហេតុ​ដែល​មិន​ងាយ ធ្វើ​ឲ្យ​អ្នក​ធាត់​ឡើយ​។​

​មុនពេល​ចូល​គេង​
នៅមុន​ពេលដែល​អ្នក​ចូល​គេង អ្នក​អាច​ឆុង​ទឹកឃ្មុំ​មួយ​ស្លាបព្រា​ជាមួយ​ទឹក​យកមក​ផឹក​បាន នោះ​វា​នឹងធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល ជួយ​បន្ធូរ​សាច់ដុំ​អ្នក​មិន​ឲ្យ​តឹង​នោះ​អ្នកនឹង​មិនមាន​ជំងឺ ដែល​ពិបាក​ចូល​គេង​ឡើយ ជា​ហេតុដែល​អាចធ្វើ​ឲ្យ​អ្នក​ស្អាត​ដោយសារ តែ​គេង​បាន គ្រប់គ្រាន់ ហើយ​គេង​បាន​ស្ងប់​៕ ដោយៈ health.com.kh