ការឈឺ​សុដន់​គឺ​បែងចែក​ជាច្រើន​ប្រភេទ​ដូចជា ៖ ពេលដែល​ជិត​ពេញវ័យ ពេល​ជិត​មក​រដូវ ពេល​មាន​ផ្ទៃពោះ ពេល​សម្រាលកូន​រួច និង​ពេល​រួមភេទ​រួច​សុទ្ធតែ​អាចមាន​អាកា​រៈ​នេះ កើតឡើង ដូចនេះ​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​បំបាត់​ភាព​ឈឺ​ចុកចាប់​បាន​នោះ​?

​ស្អំ​ទឹក​ក្តៅ​
​នៅពេលដែល​អ្នក​ឈឺ​សុដន់ អ្នក​អាច​យក​ទឹក​ក្តៅ​មក​ស្អំ​បាន​ព្រោះ​វា​អាចជួយ​កាត់ បន្ថយ អា​ការៈឈឺ​ចុកចាប់​របស់​អ្នក​បាន ម្យ៉ាងទៀត​អ្នក​ក៏​អាច​ស្អំ​ទឹកកក​បានដែរ​ប៉ុន្តែ​ពេលដែល អ្នក​ស្អំ អ្នក​ក៏ត្រូវ​ស្អំ​ទឹក​ក្តៅ​ដែរ​ក្រោយ​ពេលដែល​ប្រើ​ទឹកកក​រួច​ព្រោះ​ក្តៅ​ត្រជាក់​អាច បំបាត់​អា​ការៈឈឺ​ចុកចាប់​បាន​។​

​កាត់បន្ថយ​អាហារ​ដែល​ប្រៃ​
​នៅមុន​ពេលដែល​អ្នក​ម​ក​រដូវ​៧​ទៅ​១០​ថ្ងៃ អ្នក​គួរតែ​ចៀស​ពី​អាហារ​ដែលមាន​ជាតិ​ប្រៃ​ខ្ពស់ ព្រោះ​អាហារ​ដែល​ប្រៃ​ពេក​អាចធ្វើឱ្យ​សុដន់​អ្នក​រីក​ធំ ជា​ហេតុដែល​អាចធ្វើឱ្យ​វា​ឈឺ​បាន មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ថែមទាំង​អាចធ្វើឱ្យ​អ្នកមាន​អាការ​ហើម​ទៀតផង​។​

​ពាក់អាវ​ក្នុង​ដែល​ល្មម​នឹង​សុដន់​អ្នក​
នៅមុន​ពេលដែល​អ្នកចេញ​ក្រៅ​អ្នក​ត្រូវតែ​ពាក់អាវ​ក្នុង​ដែល​ល្មម​នឹង​សុដន់​អ្នក​ទើប​វា​មិន សង្កត់ ត្រូវ​វា ដែល​អាចធ្វើឱ្យ​វា​ឈឺ​បាន​ដូចនេះ​អាវ​ក្នុង​ដែល​ល្មម​ពិតជា​សំខាន់​សម្រាប់ សុខភាព​សុដន់​អ្នកជា​ខ្លាំង​។​

​បរិភោគ​អាហារ​ដែលមាន​ពពួក​វី​តា​មីន​
ប្រសិនជា​អ្នក​ចង់​ធ្វើឱ្យ​សុដន់​អ្នក​បាត់​នូវ​អា​ការៈដែល​ឈឺ​អ្នក​អាច​បរិភោគ​អាហារ​ដែលមាន វីតាមីន​ឱ្យបាន​ច្រើន ដូចជា ៖ អាហារ​ដែលមាន​វីតាមីន​C និង​E នោះ​វា​នឹង​ជួយ​កាត់បន្ថយ មិនឱ្យ​សុដន់​អ្នក​រីក​ប៉ោង ដែល​បណ្តាលឱ្យ​ឈឺ​នោះទេ​។​

​មិន​បរិភោគ​អាហារ​ដែលមាន​កាហ្វេ​អ៊ី​ន​
បើ​អ្នក​ចូលចិត្ត​ផឹក​កាហ្វេ អ្នក​ត្រូវតែ​ឈប់​ផឹក ព្រោះ​បើ​អ្នក​នៅតែ​ផឹក​វា​អាចធ្វើឱ្យ​សុដន់​អ្នក ឈឺ​បាន មិន​ត្រឹមតែ​កាហ្វេ អ្នក​ក៏​ត្រូវតែ​កាត់បន្ថយ​ពិសារ​សូកូឡា កូ​កា តែ​ដើម្បី​បំបាត់​អាកា​រៈ ឈឺ​ទាំង​នោះបាន​។​

​ម៉ាស្សា​
នៅមុន​ពេល​មក​រដូវ​(៧​ទៅ​១០​ថ្ងៃ​) អ្នក​ត្រូវតែ​ម៉ាស្សា​សុដន់​អ្នក​រាល់ថ្ងៃ​ដើម្បី​ជួយ​កាត់បន្ថយ អា​ការៈឈឺ​ចុកចាប់​របស់​អ្នក​៕ ដោយៈ health.com.kh