ជំងឺ Parkinson តាំងពី​យូរ​មកហើយ ត្រូវបាន​ដឹងថា ជា​ជំងឺ​ពាក់ព័ន្ធ​ដល់​ខួរក្បាល​, តែ​ការស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ​បង្ហាញថា ជំងឺ​នេះ​អាច​ផ្តើមចេញពី​ខ្នែងពោះវៀន ។​

​លទ្ធផល​ស្រាវជ្រាវ​នេះ​ត្រូវបាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី Science Translational Medicine លេចចេញ​ផ្សាយ​ថ្ងៃទី​១ វិច្ឆិកា ។​

​ការស្រាវជ្រាវ​ត្រូវបាន​ដំណើរការ​ដោយ​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក ។ ពួកគេ​បាន​ស្វែងយល់​ឯកសារ​សុខភាព​របស់​មនុស្ស​ប្រមាណ ១,៧ លាន​នាក់ នៅ​ស៊ុយអែត និង​ជិត ៨៥០ នាក់ នៅ​អាមេរិក​, តាមរយៈ​នោះ​សង្កេតឃើញថា​៖ នៅ​អ្នក​បាន​វះ​កាត់ចោល​ខ្នែងពោះវៀន តាំងពី​នៅ​ក្មេង នោះ​ហានិភ័យ​កើត​ជំងឺ Parkinson ថយចុះ​ដល់ ១៩​ភាគរយ ។​

​ក្នុងចំណោម​អ្នកមាន​សញ្ញា​ជំងឺ Parkinson ក្រុម​ស្រាវជ្រាវ​បាន​រកឃើញថា​៖ អាយុ​ចាប់ផ្តើម​កើត​ជំងឺ​នេះ​នៅ​អ្នក​បាន​កាត់ចោល​ខ្នែងពោះវៀន​យឺត​មកវិញ​ជា​មធ្យម ៣, ៦ ឆ្នាំ ។ ផ្តើម​ពី​នោះ ពួក​អ្នកវិទ្យាសាស្ត្រ​សន្និដ្ឋានថាៈ ខ្នែងពោះវៀន​អាច​ដើរតួនាទី​មួយ​ធ្វើ​ឲ្យ​ជំងឺ Parkinson រីកចម្រើន ។​

​ក្រុម​ស្រាវជ្រាវ​ចាត់ទុកថា នេះ​អាចជា​មូលដ្ឋាន​ដើម្បី​អភិវឌ្ឍន៍​ថ្នាំ​ព្យាបាល​ពិសេស​ជួយ​បន្ថយ​ហានិភ័យ​កើត​ជំងឺ Parkinson ។ ប៉ុន្តែ ពួក​ជំនាញការ​សង្កត់ធ្ងន់ថា គេ​មិន​លើកទឹកចិត្ត​ឲ្យ​នរណាម្នាក់​កាត់ចោល​ខ្នែងពោះវៀន ដើម្បី​បន្ថយ​ហានិភ័យ​ជំងឺ ព្រោះ​ត្រូវការ​ស្រាវជ្រាវ​បន្ថែម ៕ ប្រែ​សម្រួល​: រតនៈ​