ម៉ោង៥ កន្លះ ព្រឹកលោកស្រីនាយកសាលាចាំងគួយម៉ីក៏កាន់ក្បាលមីក្រូនិយាយជាមួយ សិស្សទាំងអស់គ្នានៅជាន់ទី៣ នៃអគារសិក្សាថា “ឱ្យលឿនទៅ! អ្នកទាំងអស់គ្នា! កម្មវិធីអាន សៀវភៅនៅពេលព្រឹកនឹងចាប់ផ្តើមហើយ!” ១៥នាទីក្រោយសិស្សទាំងអស់ចាប់ផ្តើមអាន សៀវភៅមេរៀន។
នេះជាទិដ្ឋភាពមួយដែលតែងតែកើតឡើងជារៀងរាល់ថ្ងៃនៅវិទ្យាល័យ សិស្សស្ត្រីហួភីង ខេត្តយូនណានដែលជាវិទ្យាល័យឥតយកថ្លៃសិក្សាសម្រាប់សិស្សគ្រួសារ ក្រីក្រទី១របស់ ប្រទេសចិន ។ វិទ្យាល័យនេះត្រូវបានបង្កើតដោយលោកស្រី ចាំង គួយម៉ី នៅឆ្នាំ២០០៨។ កាលនោះ ក្នុងវិទ្យាល័យហួភីងមានគ្រូបង្រៀនតែ១៧ រូប និងសិស្សមិនដល់ ១០០នាក់ ។ តែបច្ចុប្បន្នមានសិស្សមកពីតំបន់ភ្នំជាង១៦០០នាក់បានបញ្ចប់ការសិក្សាពីសាលានេះហើយ ទៅចូលរៀននៅសាកលវិទ្យាល័យ។
ស្រុកហួភីងមានទីតាំងស្ថិតនៅក្នុងតំបន់ភ្នំនៅភាគពាយ័ព្យ នៃខេត្តយូនណានប្រទេសចិន។ ក្នុងស្រុកនេះមានភូមិខ្លះនៅតែជាភូមិក្រីក្រ។ នៅឆ្នាំ ១៩៩៦ លោកស្រី ចាំងគួយម៉ីបានត្រូវចាត់ ចែងពីក្រុងតាលីមកធ្វើការនៅស្រុកហួភីង។ នៅពេលធ្វើការជាគ្រូ បង្រៀនក្នុងស្រុកហួភីង លោកស្រីបានរកឃើញថាសិស្សស្ត្រដែលលះបង់ការរៀន សូត្រនៅស្រុកនេះមានចំនួនច្រើន ជាងសិស្សប្រុស។
ចាប់ពីឆ្នាំ២០០២ មក លោកស្រីចាប់ផ្តើមលើកសំណើសុំជូនរដ្ឋាភិបាលនិងស្វែងរកជំនួយ ពីសង្គមស៊ីវិលដើម្បីរៀបចំបង្កើតវិទ្យាល័យឥតយកថ្លៃសិក្សាមួយសម្រាប់សិស្សស្ត្រីដែលមកពីគ្រួសារក្រីក្រ។
នៅខែកញ្ញាឆ្នាំ ២០០៨ វិទ្យាល័យសិស្សស្ត្រីហួភីង បានត្រូវបង្កើតឡើងជាផ្លូវការ។ សិស្សក្រុម ទី ១សុទ្ធតែមកពីគ្រួសារក្រីក្រនៅតំបន់ភ្នំ។ ប៉ុន្តែពេលដំបូងសាលានេះមានល័ក្ខខ័ណ្ឌបង្រៀន មិនគ្រប់គ្រាន់។ អ្វីដែលពិបាកជាងគេនោះគឺក្នុងរយៈពេលកន្លះឆ្នាំដំបូងមានគ្រូបង្រៀន ៩រូបបានសុំឈប់ធ្វើការនៅសាលានេះ។ ប៉ុន្តែ លោកស្រី ចាំងគួយម៉ីនិងគ្រូបង្រៀនផ្សេងទៀត មានស្មារតីទំនួលខុសត្រូវកម្រិតខ្ពស់។ ជាពិសេស ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់សិស្ស ទាំងអស់គ្នាសលានេះបន្តរីកចម្រើនទៅមុខឥតឈប់ឈរ។ ៣ ឆ្នាំក្រោយ សិស្សក្រុមទី១ នៃវិទ្យាល័យហួភីង ដែលមានចំនួន៩៦នាក់ សុទ្ធតែប្រឡងជាប់និងទទួលបានឱកាសទៅចូល រៀន នៅសាកលវិទ្យាល័យ។
ក្នុងរយៈពេល១២ ឆ្នាំកន្លងទៅនោះវិទ្យាល័យហួភីងមិនដែលរៀបចំកិច្ចប្រជុំអាណា ព្យាបាល សិស្សទេពីព្រោះផ្ទះរបស់សិស្សមានចម្ងាយយ៉ាងឆ្ងាយពីសាលារៀន។ លោកស្រី ចាំង គួយម៉ីបានពុះពារឧបសគ្គផ្សេងៗនិងធ្វើដំណើរយ៉ាងឆ្ងាយទៅជួបជាមួយអាណាព្យាបាលសិស្សដើម្បីយល់ដឹងពីស្ថានភាពគ្រួសាររបស់សិស្សម្នាក់ៗនិងធ្វើឱ្យឳពុកម្តាយរបស់សិស្សមានការយល់ដឹងអំពីការសៀនសូត្ររបស់កូនគេ។
ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីចាំង គួយម៉ីវិទ្យាល័យហួភីងបានក្លាយទៅជា សាលាគំរូមួយក្នុងប្រព័ន្ធអប់រំនៅតំបន់ជុំវិញ។ អត្រានៃសិស្សដែលប្រឡងជាប់មហាវិទ្យាល័យ មានកម្រិត១០០% ក្នុងរយៈពេល១១ ឆ្នាំជាប់ៗគ្នា ៕