ដោយ: កាំពី / ខេត្តក្រចេះ: កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្នួល សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នួល បានធ្វើការបង្ក្រាបករណីរក្សាទុកជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចទួលតាសេក ភូមិព្រែកក្តី ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះកាលពីល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ។
មន្ត្រីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថាជនសង្ស័យមានឈ្មោះ តឿន ដាវី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិស្នួលលិច ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
ដកហូតបានវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សសជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន០១កញ្ចប់ និង១៤កញ្ចប់(០១កញ្ចប់មធ្យម-១៣កញ្ចប់តូច),ថង់ប្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួន, បំពង់កែវកែច្នៃសម្រាប់ប្រើប្រាស់ជក់គ្រឿងញៀនចំនួន០១,ទុយោសម្រាប់ចូកគ្រឿងញៀនចំនួន០២, និងក្រដាសអាលុយមីញ៉ូមចំនួន០១សន្លឹក ជារបស់ឈ្មោះ ម៉ាន បានទំលាក់ចោលកន្លែងកើតហេតុហើយក៍បានរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមជាមួយសម្ភារៈ-វត្ថុតាងត្រូវបានឃាត់បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យ ជំនាញខេត្តចាត់ការបន្តរតាមនីតិវិធី៕ ល