អតិថិជនមិនចេះជិនណាយនឹងទូរស័ព្ទបត់បាននោះឡើយ។ ក្រុមហ៊ុនចិន Huawei និយាយថា ខ្លួនកំពុងប្រជែងជាមួយ Samsung ក្នុងការប្រឹងប្រែងរបស់ខ្លួនដើម្បីធ្វើឱ្យទូរស័ព្ទបត់អេក្រង់ចូលគ្នាបានក្លាយជាទូរស័ព្ទពេញនិយម។

យោងតាមក្រុមហ៊ុនបានឱ្យដឹងថា ឥឡូវ Huawei កំពុងលក់ទូរស័ព្ទ Mate X តម្លៃ២.៤០០ដុល្លាររបស់ខ្លួនចំនួន ១០០.០០០ គ្រឿងក្នុងមួយខែ ដែលប្រជែងដោយផ្ទាល់ជាមួយទូរស័ព្ទ Galaxy Folds របស់ក្រុមហ៊ុន Samsung ដែលលក់បាន ៤០០.០០០ ទៅ ៥០០.០០០ គ្រឿងចាប់តាំងពីខែកញ្ញា។

ក្រុមហ៊ុន Samsung មុននេះបានអះអាងថា លក់វាបាន ១លានគ្រឿងកាលពីខែមុន ប៉ុន្តែបានកែប្រែជើងលេខនេះវិញយ៉ាងលឿនមកនៅត្រឹមខ្ទង់កន្លះលានគ្រឿង៕ ដោយ៖ កញ្ញាដាលីស

Huawei ថាលក់ Mate X បាន ១០ ម៉ឺនគ្រឿងក្នុងមួយខែ