ដោយ: កាំពី / ក្រចេះ: គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយសារគោយន្ដកន្ត្រៃដឹកឈើមួយគ្រឿងបើកក្រឡាប់ខ្លួនឯង បណ្ដាលឲ្យឈើសង្កត់អ្នកបើកបរស្លាប់នៅកន្លែងកើតហេតុតែម្ដង នៅចំណុចត្រពាំងជ្រះ ភូមិច្រវ៉ា ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៤ខែមករា ឆ្នាំ២០២០នេះ។
មន្ត្រីនគរបាលមូលដ្ឋាន បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ដោយសារក្រឡាប់គោយន្ដកន្ត្រៃដឹកឈើនោះមានឈ្មោះ ជូន ជាងស៊ ភេទប្រុស អាយុ៥៣ ឆ្នាំរស់នៅភូមិ បន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ត្រូវឈើសង្កត់ពីលើបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។
បច្ចប្បន្ន វត្ថុតាងយកមករក្សាទុក នៅប៉ុស្ដិ៍រដ្ឋបាល រីឯសាក់សពត្រូវបាននគរបាលប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕ ល