Home ព័ត៌មានអន្តរជាតិ អន្លង់ដ៏ធំកណ្...

អន្លង់ដ៏ធំកណ្តាលថ្នល់លេបឡានក្រុងទាំងមូល បណ្តាលឱ្យស្លាប់ ៦ នាក់នៅចិន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃអង្គារទី១៤មករានេះថា អន្លង់ដ៏ធំសម្បើមមួយបានលេបឡានក្រុងនិងអ្នកថ្មើរជើងនៅក្នុងប្រទេសចិន ដែលបង្កឱ្យមានការផ្ទុះមួយ សម្លាប់មនុស្ស ៦ នាក់និងបាត់ខ្លួន ១០ នាក់ទៀត។

វីដេអូមួយបានបង្ហាញមនុស្សនៅចំណតឡានក្រុងនាំគ្នារត់ចេញប្រសាចពីផ្លូវដែលកំពុងស្រុត ខណៈឡានក្រុងផ្ទុះហោះឡើងលើមេឃ រួចលិចទៅក្នុងដីក្រហូងបាត់។

មនុស្សជាច្រើនបានបាត់ខ្លួនទៅក្នុងអន្លង់នោះ នៅពេលវារីកធំឡើង ក្នុងនោះរួមមានទាំងកុមារម្នាក់ផងដែរ។

វីដេអូនោះបានបង្ហាញ ឧបទ្ទវហេតុ ដែលកើតឡើងនៅក្រៅមន្ទីរពេទ្យមួយ ក៏បានបង្កជាការផ្ទុះនៅខាងក្នុងអន្លង់នោះផងដែរ។

ទូរទស្សន៍ CCTV បាននិយាយថា ការស្វែងរកនិងជួយសង្គ្រោះកំពុងដំណើរការ ហើយមូលហេតុនៃគ្រោះថ្នាក់កំពុងស្ថិតក្នុងការស៊ើបអង្កេត។

CCTV បាននិយាយថាឧបទ្ទហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ៥ និង ៣០ នាទីល្ងាចថ្ងៃចន្ទ ក្នុងទីក្រុងស៊ីនីងនៃខេត្តឈីងហៃ ហើយមនុស្ស ១៦ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ៕ ដោយ៖ កញ្ញាដាលីស

មនុស្ស៦នាក់ស្លាប់និងបាត់ខ្លួន ១០នាក់ក្នុងហេតុការណ៍ស្រុតបាក់ផ្លូវទីក្រុងស៊ីនីងនៃខេត្តឈីងហៃកាលពីល្ងាចថ្ងៃចន្ទ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ស៊ុយអែត​បិទ​ស្ថានទូត​នៅ​ភ...

​ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ ...

ចុះ​ពង្រឹង​ប្រសិទ្ធិភាព​ក...

​ដោយ​: គ្រញូង / បាត់ដំបង​...

កម្ពុជា​ស្នើរ​ជប៉ុន​ជួយ​ជ...

ដោយ​: ពៅ​និមល​/​ភ្នំពេញ​:...

បរិមាណ​ត្រី​សម្រាប់ធ្វើ​ប...

ដោយ​: ប​.​ខុន / ភ្នំពេញ​:...