ដោយ:វណ្ណៈ/ព្រះសីហនុ ៖ នាវាទេសចរណ៍បរទេសមួយគ្រឿងចូលចតកំពង់ផែសមុទ្រអន្តរជាតិ ក្រុងព្រះសីហនុ ប្រកបដោយសុវត្តិភាព ក្នុងគោលបំណងទស្សនះកិច្ច កម្ពុជារយះពេល១ថ្ងៃ។
មន្ត្រីប៉ូលីសអន្តោប្រវេសន៍ច្រកកំពង់ផែសមុទ្រអន្តរជាតិខេត្តព្រះសីហនុបានឲ្យដឹងថា នាវាទេសចរណ៍ដ៏ធំមួយនេះ បានមកដល់នៅវេលាម៉ោង៦កន្លះព្រឹកថ្ងៃទី១៤ ខែមករាឆ្នាំ២០២០ ដឹកភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ចំនួន២៧៧៤នាក់ មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ។
មន្ត្រីនគរបាលច្រកទ្វារអន្តរជាតិកំពង់ផែដដែលអោយដឹងទៀតថា នាវានេះមានកងនាវិកសរុប១០៧០នាក់ មានដំណើរចេញពីប្រទេសវៀតណាម ចូលមកកម្ពុជា និងបន្តទៅកាន់ប្រទេសថៃទៀត នៅវេលាម៉ោង១៦,០០នាទីល្ងាចថ្ងៃដដែល៕B/