ដោយៈភ្នំដែក/ព្រះវិហារ៖កាលពីព្រឹកថ្ងៃទី១៤ខែមករាឆ្នាំ២០២០លោកស៊ូសិរីអភិបាលរងខេត្តនិងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកត្បែងមានជ័យ,លោកនុតសោភ័ណ្ឌអភិបាលស្រុកដឹកនាំមន្ត្រីក្រោមឱវាទ។ក្រុមការងារបានចុះសួរសុខទុក្ខនិងយកអំណោយមានសៀវភៅចំនួន១.១៤៤ក្បាលប៊ិចខ្មៅដៃចំនួន២.០០០ដើមនិងថវិការមួយចំនួនទៅចែកជូនដល់លោកគ្រូអ្នកគ្រូនិងក្មួយៗសិស្សានុសិស្សចំនួនជិត៦០០នាក់នៅសាលាបឋមសិក្សាប្រមេរុស្រុកត្បែងមានជ័យខេត្តព្រះវិហារ ។
លោកនុតសោភ័ណ្ឌបានឱ្យដឹងថាថាសម្ភារនិងថវិការតិចតួចមិនសមតាមដំរូវការក៏ពិតមែនតែអាចជួយសម្រួលដល់ការខ្វះខាតមួយចំណែកផងដែរ។លោកស៊ូសិរីបានថ្លែងជម្រុញឱ្យអាណាព្យាបាលរបស់សិស្សានុសិស្សបញ្ចូនកូនចៅឱ្យចូលរៀនឱ្យបានគ្រប់ៗគ្នា។លោកគ្រូអ្នកគ្រូត្រូវខិតខំជួយបណ្តុៈបណ្តាលក្មួយៗសិស្សានុសិស្សឱ្យក្លាយខ្លួនទៅជាសិស្សល្អកូនល្អនឹងជាទំពាំងស្នងឬស្សីដែលជាសរសរទ្រូងរបស់ជាតិដ៏រឹងមាំនាពេលអនាគត់។
លោកស៊ូសិរីបានបន្តថាអរគុណសន្តិភាពបើគ្មានសន្តិភាពក៏អត់មានការអភិវឌ្ឍន៍ដូចពេលនេះដែរយើងទាំងអស់គ្នាត្រូវចូលរួមការពារសន្តិភាពឱ្យបានស្ថិតស្ថេរគង់វង់យូរអង្វែងមានសន្តិភាពមានធនធានមនុស្សទើបប្រទេសជាតិយើងមានការរីកចម្រលនឹងការអភិវឌ្ឍន៍លើគ្រប់វិសយ័ជាមួយគ្នានោះផងដែរ៕S/