ដោយៈសុផល/ភ្នំពេញៈក្រុមហ៊ុនអិចប្រេសហ្វូដគ្រុប(អ៊ីអេហ្វជី)បានបើកសម្ពោធការិយាល័យកណ្ដាលថ្មីរបស់ខ្លួនដែលមានទីតាំងស្ថិតនៅអគារCityTower។ការដាក់ឲ្យដំណើរការនៃការិយាល័យថ្មីនេះគឺដើម្បីឆ្លើយតបទៅតាមប្រតិបត្តិការរបស់ក្រុមហ៊ុនដែលមានភាពរីកចម្រើននិងចំនួនបុគ្គលិកកើនឡើងជាលំដាប់។
ចាប់តាំងពីឆ្នាំ២០០៥ក្រុមហ៊ុនអ៊ីអេហ្វជីបានបន្ដចូលរួមចំណែកក្នុងការលើកស្ទួយដល់វិស័យចំណីរអាហារនិងភេសជ្ជៈតាមរយៈការនាំយកនូវម៉ាកផលិតផលអន្ដរជាតិល្បីៗជាបន្ដបន្ទាប់មកកាន់ទីផ្សារកម្ពុជារួមមាន៖ ដឹ ភីហ្សា ខមផេនី (THE PIZZA COMPANY), ការ៉េម ដេរីឃ្វីន (DAIRY QUEEN), នំដូហ្វណាត់ និង កាហ្វេ គ្រីសស្ពី គ្រីម (KRISPY KREME), បាប៊ីឃ្យូ ផ្លាហ្សា (BAR B Q Plaza), ហាងការ៉េម ស្វិនសិន (SWENSENS)។
កាលពីថ្មីៗនេះ ក្រុមហ៊ុនបានទទួលសិទ្ធិផ្ដាច់មុខក្នុងការបើកដំណើរការហាង ដឺ ឃូហ្វី ឃ្លឹប (The Coffee Club) ដំបូងគេនៅក្នុងកម្ពុជាផងដែរ។គួរបញ្ជាក់ផងដែរថាការិយាល័យកណ្ដាលថ្មីរបស់ ក្រុមហ៊ុន អ៊ី អេហ្វ ជី មានទីតាំងស្ថិតនៅអគារCity Tower(ជាន់ទី៧)តាមមហាវិថីម៉ៅសេទុងសង្កាត់ ផ្សារដេប៉ូទី១ ខណ្ទទួលគោក រាជធានីភ្នំពេញ៕S/