ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែននឹងអញ្ជើញជាអធិបតី ភាពក្នុងពិធីសំណេះសំណាលនិងពិសាអាហារសាមគ្គីជាមួយអ្នកព័ត៌មានសរុបជាង ៥ ពាន់នាក់នៅវេលាម៉ោង ៥ល្ងាចថ្ងៃទី១៤ខែមករានេះនៅមជ្ឈមណ្ឌលសន្និ បាតនិងពិព័រណ៍កោះពេជ្រ។
នេះគឺជាលើកទី ៤ ហើយដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញផ្តល់កិត្តិយសក្នុងពិធីជួបជុំអាហារសាមគ្គីជាមួយអ្នកព័ត៌មានដែលបានបង្ហាញពីការយកចិត្ត ទុកដាក់និងផ្តល់សារៈសំខាន់សម្រាប់អ្នកសារព័ត៌មាននៅកម្ពុជា ។
ជំនួបអាហារសាមគ្គីនៅឆ្នាំនេះក៏មិនខុសពីបណ្តាឆ្នាំកន្លងទៅនោះដែរក្រៅពីអ្នកព័ត៌មាន គឺមានមន្ត្រីក្រសួងព័ត៌មាន និង ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល អភិ បាលរាជធានី ខេត្ត មន្ត្រីអ្នកនាំពាក្យ និង មន្ត្រីរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធលើវិស័យសារព័ត៌មានត្រូវបានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ។
សារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋជាមួយនិងប្រជាពលរដ្ឋហើយក៏ទទួលព័ត៌មានពីប្រជាពលរដ្ឋបញ្ជូនមកអោយរដ្ឋវិញ។ វិស័យព័ត៌មានក៏បានរួមចំណែកយ៉ាងច្រើនដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាជន ព័ត៌មានបច្ចុប្បន្នបានក្លាយទៅជាចំណីអាហារពិតប្រាកដរបស់ប្រជាជនដែលចង់ដឹងចង់យល់អំពីសភាពការណ៍ទាំងឡាយដែលបាននិងកំពុងវិវឌ្ឍ។សារព័ត៌មានមិនមែនគ្រាន់តែបញ្ហានយោ បា យទេបញ្ហាសេដ្ឋកិច្ចសង្គមនិងបញ្ហាដទៃ ទៀតដែលមានការពាក់ព័ន្ធនិងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។
គួរបញ្ជាក់ថាការជួបជុំគ្នារវាងសម្តេចតេជោនាយករដ្ឋមន្ដ្រីនិងអ្នកសារព័ត៌មានលើកដំបូងបានធ្វើឡើងកាលពីថ្ងៃទី ១៤ខែមករាឆ្នាំ២០១៧ ហើយជំនួបនេះសម្ដេច តេជោ ហ៊ុន សែន បានប្រកាសថានឹងជួបជាមួយអ្នកសារព័ត៌មានរៀងរាល់មួយឆ្នាំម្ដង ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសកំណត់យកថ្ងៃទី ១៤ ខែមករា ជារៀងរាល់ឆ្នាំដើម្បីបន្តការជួបជុំអ្នកសារព័ត៌មាន៕