ដោយ:វណ្ណះ/ព្រះសីហនុ ៖ កម្មករសំណង់ជនជាតិចិនមួយក្រុម មានគម្រោងនាំគ្នាយកពីដុងសាំង និងគំនរឈើបម្រុងដុតពីក្រោមអាគារកំពុងសង់ថ្មីមួយកន្លែងនៅក្រុងព្រះសីហនុ ដោយពួកគាត់លើកឡើងតាមរយះអ្នកបកប្រែថា ក្រុមហ៊ុនសាងសង់មិនបើកលុយឲ្យ ព្រោះពួកគាត់មានបំណងទៅចូលរួមពិធីបុណ្យចូលឆ្នាំចិននៅស្រុកកំណើត ។

ករណីនេះកើតឡើងនៅម្តុំតំបន់កំពេញចាស់ ក្នុងភូមិ១សង្កាត់លេខ៣ក្រុង-ខេត្តព្រះសីហនុ កាលពីម៉ោងជិត៤ល្ងាចថ្ងៃទី១២ខែមករាឆ្នាំ២០២០នេះ។

ទោះជាយ៉ាងនេះក្តី មិនមានសេចក្តីរាយការណ៍បន្ថែមពីមន្ត្រីមានសមត្ថកិច្ច ជុំវិញករណីនេះនៅឡើយ និងថាក្រោយមានការភ្ញាក់ផ្អើលពីពលរដ្ឋនៅក្បែរខាង ដែលចោមរោមខ្លាចកើតមានអគ្គិភយ័រាលដាលនិងធ្វើការពន្យល់ផ្នែកច្បាប់កម្ពុជាដល់ពួកគាត់ ខ្លះៗ ក្រុមអ្នកតវ៉ាដែលគ្រោងនឹងប្រើហឹង្សាដុតអាគារនេះក៍បានបំបែកគ្នាវិញហើយដែរ។

ក្រុមហ៊ុនសំណង់ ដែលមានអត្តសញ្ញាណមកពីប្រទេសចិន រស្មីកម្ពុជាមិនអាចរកប្រភពទំនាក់ទំនងសុំការបំភ្លឺជុំវិញករណីខាងលើនេះបាននៅឡើយទេនាថ្ងៃទី១៣ខែមករានេះ៕B/