វាលស្មៅប្រាសាទអង្គរនឹងមានភាព​បៃតងទាំងខួបប្រាំងខួបវស្សាក្នុង​ឆ្នាំ២០២០

ដោយ:គូលែន/សៀមរាប ៖ វាលស្មៅប្រាសាទអង្គរនឹងមានភាពបៃតងទាំងខួបប្រាំង ខួបវស្សាក្នុងឆ្នាំ២០២០។ នេះគឺជាការបញ្ជាក់អោយដឹងរបស់លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បាននិយាយថា ដើម្បីលើកកម្ពស់សោភ័ណភាព ភាពស្រស់ស្រាយ ទេសភាពបៃតង និងបរិស្ថានល្អក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបាននិងកំពុងយកចិត្តទុកដាក់ កែលម្អបរិស្ថាននៅជុំវិញបរិវេណប្រាសាទអង្គរវត្តដោយចាប់ផ្តើមពីការដាំស្មៅ ដាំកូនឈើ ដាំផ្កាព្រៃ ជួសជុលផ្លូវនិងប្រព័ន្ធរំដោះទឹក ព្រមទាំងរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិវាលស្មៅទាំងខួបប្រាំងខួបវស្សា។

លោកបានបន្តថា ដើម្បីបង្ហាញពីមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរានាពេលកន្លងមកក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់សោភ័ណភាពនិងទេសភាពបៃតង និងផែនការអនាគតរបស់អាជ្ញាធរជាតិអប្សរាដើម្បីបន្តរៀបចំសោភ័ណភាពបរិស្ថាន ទាំងក្នុងនិងក្រៅបរិវេណប្រាសាទអង្គរវត្ត។

លោកបានបន្តទៀតថា ជាក់ស្ដែង ក្រុមការងារកំពុងតែបានធ្វើការដកហូតដើមឈើនិងកាត់ក្រីមែកឈើដែលប៉ះពាល់ដល់ទេសភាពប្រាសាទជាទីគយគន់របស់ភ្ញៀវទេសចរ រៀបចំបង្កើនទេសភាពបៃតងនៅខាងត្បូងប្រាសាទអង្គរវត្ត ការបញ្ចូលទឹកក្នុងស្រះខាងត្បូង។ ល។ ដូច្នេះអ្វីដែលអាជ្ញាធរជាតិអប្សរាកំពុងតែអនុវត្តន៍ និងផែនការអនាគតគឺសំដៅលើកកម្ពស់សោភ័ណភាព ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងបង្កើនភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរមិនត្រឹមតែប្រាសាទអង្គរវត្តនោះទេ តែរមណីយដ្ឋានអង្គរទាំងមូល។

លោកបានបញ្ជាក់ថា ដោយឡែក អំពីការរៀបចំប្រព័ន្ធស្រោចស្រពវាលស្មៅក្នុងបរិវេណប្រាសាទអង្គរវត្តវិញ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិដែលនឹងធ្វើការស្រោចស្មៅឲ្យមានភាពបៃតងទាំងខួបប្រាំងខួបវស្សា ហើយកិច្ចការនេះនឹងត្រូវអនុវត្តន៍ឱ្យរួចរាល់នៅក្នុងឆ្នាំ២០២០។

លើសពីនេះទៀត អាជ្ញាធរជាតិអប្សរារៀបចំឲ្យមានមណ្ឌលបដិសណ្ឋារកិច្ចសម្រាប់ភ្ញៀវទេសចរ ការរៀបចំចំណតត្រឹមត្រូវ ពិសេសរៀបចំសន្ដិសុខសណ្ដាប់ធ្នាប់ និងការដាំកូនឈើឡើងវិញ កែលម្អបរិស្ថាននៅទីនោះឱ្យស័ក្ដិសមជារមណីយដ្ឋានបេតិកភណ្ឌពិភពលោក៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...