ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ យុវសិស្សម្នាក់មិនរៀនសូត្រ បែជាោជក់និងលក់ថ្នាំញៀនត្រូវកំលាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងចុះឃាត់មានឈ្មោះ លន សុវ៉ាន់ណា រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងដកហូតគ្រឿងញៀនម្សៅក្រាមពណ៌ស ចំនួន១កញ្ចប់ ស្មើ០.៧២ក្រាម ។

ការឃាត់ខ្លួនបានក្រោយពីទទួលព័ត៍មានបានពីប្រជាពលរដ្ឋថា មានជនសង្ស័យម្នាក់កំពុងចែកចាយគ្រឿងញៀននៅវេលាម៉ោង៧យប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ លោកបានដឹកនាំកម្លាំងចុះបង្ក្រាបតែម្តងហើយបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។

កម្លាំងជំនាញការិយាល័យបទល្មើសគ្រឿងញៀនធ្វើការសាកសួរចម្លើយនិងផ្អែកលើវត្ថុតាងនិងចម្លើយសារភាពរបស់ជនសង្ស័យ គឺមានភាពស៊ីសង្វាក់គ្នានៃបទល្មើសដូច្នេះ។

ជនសង្ស័យអាចចោទប្រកាន់ពីបទ រក្សាទុក និងចែកចាយគ្រឿងញៀនដោយខុសច្បាប់ ហើយត្រូវបានកម្លាំងជំនាញបទល្មើសគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត៕B/