ដោយៈប.ខុន/ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយមរៀបចំបញ្ជូនទឹកពីអាងកំពីងពួយ ទៅបំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃនៅស្រុកមង្គលបុរីជាថ្មីម្តងទៀត ដែលការ ងារនេះធ្លាប់ជួយអន្តរាគមន៍ម្តងនៅក្នុងឆ្នាំ២០១៦ បន្ទាប់ពីទឹកបញ្ជូនមក ពីស្ទឹង សិរីសោភ័ណនៅសល់កាន់តែតិចក្នុងពេលរដូវប្រាំងនៅសល់វែងឆ្ងាយ។
លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹក និង ឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៤ខែមករាឆ្នាំ២០២០ថា ទឹកបញ្ជូន មកពីស្ទឹងសេរីសោភ័ណបានទៅដល់ស្ទឹងមង្គលបុរីដែលជាកន្លែងមានប្រជា ពល រដ្ឋប្រមាណជា៨.០០០គ្រួសារប្រឈមបញ្ហាខ្វះទឹកប្រើប្រាស់នោះហើយ។
មន្ត្រីអ្នកនាំពាក្យក្រសួងជំនាញទទួលខុសត្រូវបញ្ហាទឹក មុខព្រួញខេត្តបាត់ ដំបង បន្ទាយមានជ័យ និង ខេត្តឧត្តរមានជ័យរូបនេះបាននិយាយឱ្យដឹងទៀតថា ស្ទឹងមង្គលបុរីមានទឹកសម្រាប់បូមប្រើប្រាស់វិញហើយបន្ទាប់ពីបានបូមបញ្ជូនមក ពីស្ទឹងសិរីសោភ័ណ។ស្ទឹងសិរីសោភ័ណនៅមានសល់ទឹកច្រើន តែបើនៅបន្ត បូម ដូចពេលនេះអាចនឹងត្រូវរីងអស់ដូចស្ទឹងមង្គលបុរីកន្លងទៅនាំឱ្យជួបបញ្ហាខ្វះទឹកប្រើប្រាស់ ដល់ ក្រុងសិរីសោភ័ណទៀតជាមិនខាន។
លោកចាន់ យុត្ថា បញ្ជាក់ថា ពេលនេះក្រុមការងារទទួលបានការណែនាំពី ឯកឧត្តមលឹម គានហោ ឱ្យសិក្សារកប្រភពទឹកថ្មីផ្សេងពីស្ទឹងសិរីសោភ័ណ ដើម្បី បញ្ជូនមកបំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងស្រុកមង្គលបុរី ជំនួសប្រភពទឹកស្ទឹងសិរីសោភ័ណ។ទឹកស្ទឹងសេរីសោភ័ណដែលនៅសល់រក្សា ទុកសម្រាប់ប្រើប្រាស់នៅក្នុងស្រុកសិរីសោភ័ណ ព្រោះរដូវប្រាំងនៅវែងឆ្ងាយ ណាស់។
ទឹកដែលត្រូវយកមកបំពេញតម្រូវការប្រើប្រាស់នៅស្រុកមង្គលបុរីនេះ ត្រូវ បានលោកចាន់ យុត្ថា និយាយថា មានប្រភពពីរត្រូវបញ្ជូនមក ដោយមួយយកពី ប្រព័ន្ទស្ទឹងស្រែងនិងមួយទៀតយកមកពីអាងកំពីងពួយ។ ការបញ្ជូនទឹកពីអាង កំ ពីងពួយមកកាន់ស្ទឹងមង្គលបុរីជាជំរើសទី១ ព្រោះធ្លាប់បញ្ជូនមកម្តងរួចហើយនៅ ក្នុងឆ្នាំ២០១៦ក្នុងពេលទីប្រជុំជននេះអស់ទឹកស្អាតប្រើប្រាស់ ។ ឯប្រភពទឹកស្ទឹង ផ្លូវឆ្ងាយនិងមិនទាន់មានប្រឡាយមេបញ្ជូនមកដល់នៅឡើយ។
លោកចាន់ យុត្ថានិយាយឱ្យដឹងទៀតថាការបញ្ជូនទឹកពីអាងកំពីងពួយទៅ ស្ទឹងសិរីសោភ័ណ គឺជាការបញ្ជូនទឹកឡើងចំណោទដែលមានកម្ពស់ខុសគ្នាដល់ ទៅជាង១០ម៉ែត្រនិងមានចម្ងាយជិត២០គីឡូម៉ែត្រ តាមប្រឡាយមេអូរដូនពៅ ដែល ជាប្រឡាយបង្ហូរទឹកពីស្ទឹងបរវិលទៅអាងកំពីងពួយ ពេលនេះត្រូវបញ្ជូនទឹក ពីអាងកំពីងពួយមកស្ទឹងបរវិលវិញ គឺបញ្ជូនទឹកទីទាបទៅទីខ្ពស់។
លោកឡុង ផល្គុណ ប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តបាត់ដំបង បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១៤ខែមករាឆ្នាំ២០២០ថា អាងកំពីងពួយពេល នេះមាននៅសល់ទឹកប្រមាណជា៥៥លានម៉ែត្រគូប។ ទឹកដែលត្រូវបញ្ជូនទៅជួយដល់ការប្រើប្រាស់ប្រចាំថ្ងៃនៅមង្គលបុរីមានចំនួនប្រមាណជា៥លានម៉ែត្រគូប តាមប្រឡាយមេអូរដូនពៅ ដោយត្រូវបូមឡើងបន្តាក់៥កន្លែងមួយកន្លែងមាន ម៉ា ស៊ីន៥គ្រឿង(មួយគ្រឿងមានបំពុងទំហំបីតឹក) ។ ពេលនេះក្រុមការងារកំពុងរៀប ចំទំនប់នៅ កន្លែងធ្លាប់បានដាក់ម៉ាស៊ីន កាលពី ក្នុងឆ្នាំ២០១៦ដើម្បីបូមទឹកទៅជួយ ប្រជាជនខេត្តបន្ទាយមានជ័យម្តងរួចមកហើយ។
លោកយឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និង ឧតុនិយមបានប្រាប់ឱ្យរស្មី កម្ពុជាដឹងនៅថ្ងៃទី១៤ខែមករាឆ្នាំ២០២០ថា អ្នកមង្គលបុរីមានទឹកគ្រប់គ្រាន់ប្រើ ប្រាស់វិញហើយ បន្ទាប់ពីបូមបញ្ជូនមកពីស្ទឹងសិរីសោភ័ណតែការបូមនេះនឹងត្រូវ បញ្ចប់ក្នុងប៉ុន្មានថ្ងៃខាងមុខដើម្បីទុកទឹកសម្រាប់ប្រើនៅក្រុងសិរីសោភ័ណហើយ ត្រូវបញ្ជូនទឹកមកពីអាងកំពីងពួយជំនួសវិញ៕B/