ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក​ ​ចង់ជួយលើកកម្ពស់ការអភិវឌ្ឍ​មូល​​ធនមនុស្សនៅកម្ពុជា

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ ក្នុងឱកាសបេសកកម្មការងារចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ាននៅប្រទេសព្រុយណេ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រតិភូកម្ពុជា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) ដែលដឹកនាំដោយ លោក Michael W. Michilak អនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក។

ក្នុងកិច្ចពិភាក្សាលោករដ្ឋមន្ត្រីបានជម្រាបប្រតិភូ US-ABC ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាធានាបាននូវសន្តិភាព សន្តិសុខ និងស្ថិរភាពទូទាំងប្រទេស ដែលជាកត្តាមូលដ្ឋានគ្រឹះ និងជាសក្តានុពលទេសចរណ៍ដ៏សំខាន់មិនអាចខ្វះបាន ព្រមទាំងជាកាលានុវត្តភាពក្នុងការវិនិយោគទុននៅកម្ពុជា។

លោក Michael W. Michilak បានជម្រាបជូនលោកថោង ខុនវិញថា ដើម្បីជំរុញការអនុវត្តស្តង់ដាទេសចរណ៍អាស៊ាន និងស្តង់ដាទេសចរណ៍កម្ពុជាក្នុងក្របខណ្ឌអាស៊ាន និងកិច្ចសហប្រតិបត្តិការឧបតោភាគី US-ABC នឹងជួយកម្ពុជាក្នុងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ធ្វើពិពិធកម្ម និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ តាមរយៈគម្រោងវិនិយោគនានា។

លើសពីនេះទៀត ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក US-ABC មានបំណងលើកកម្ពស់សមត្ថភាពជំនាញអភិវឌ្ឍន៍មូលធនមនុស្ស (ASEAN MRA) ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន កាត់បន្ថយភាពក្រីក្រតាមរយៈគម្រោងអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ និងការចូលរួមពីសំណាក់រដ្ឋ-ឯកជន។

លោករដ្ឋមន្ត្រីបានស្វាគមន៍ និងអញ្ជើញលោកប្រធានប្រតិភូ និងប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក US-ABC មកធ្វើទស្សនកិច្ចនៅកម្ពុជានៅពេលណាមួយ ដើម្បីស្វែងយល់ពីតថភាពនៃសក្តានុពលទេសចរណ៍កម្ពុជា និងធ្វើការវិនិយោគទុននៅកម្ពុជា៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួងសុខាភិបាល​កំពុង​តែ​...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

បិទ​ផ្សារ​អ៊ី​អន​១ បន្ទាប...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ពុលស្រាសនៅខេត្តកំពង់ឆ្នាំ...

ដោយ: មុនីរ័ត្ន-ទេព កង្រី/...

មេបញ្ជាការ​កងពលតូច​លេខ​៧ ...

​ដោយ​: ភ្នំ​ដែក / ខេត្តព្...