ដោយ: គ្រគ្រញូង / បាត់ដំបង: កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយលោកស្រី ហុងផានី ងួន រតនៈ អនុប្រធានកិត្តិយ សសាខា រួមដំណើដោយលោកបណ្ឌិតប៊ុត គឹមស៊ាន ប្រធានគណៈកម្មា ធិការ សាខា និងសហការី បានចុះសួរសុខទុក និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត មានជនចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា ស្ត្រីមេម៉ាយកូនច្រើនដែលមានជីវភាពក្រីក្រខ្លាំងចំនួន៥គ្រួសារ ដែលរស់នៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។
លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មធិកាសាខាបាឱ្យដឹងថា ជនងាយរងគ្រោះបំផុត ជនចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា ស្ត្រីមេម៉ាយកូនច្រើន ដែលមានជីវភាពក្រីក្រខ្លាំងចំនួន៥គ្រួសារ រួមមាន៖ ១,ចាន់ រ៉ន ភេទស្រី អាយុ២៤ឆ្នាំ មានបន្ទុកគ្រួសារ៣នាក់។ ២.អ៊ួម អឿ ភេទស្រី អាយុ៧៥ឆ្នាំបន្ទុកគ្រួសារ៥នាក់ ៣.ហឿន ភេទស្រី អាយុ៥២ឆ្នាំពិការ រស់នៅជាប្អូនស្រី អាយុ៥០ឆ្នាំ។ ៤. រុន អាង ភេទស្រីអាយុ៣០ឆ្នាំបន្ទុកគ្រួសារ៨នាក់ប្តីធ្វើសំណង់ ក្រីក្រកូនច្រើន និង៥.ឈ្មោះផូ ភិនភេទស្រីអាយុ៦២ឆ្នាំ មានបន្ទុកគ្រួសារ៣នាក់។
លោកបណ្ឌិត ប៊ុត គឹមស៊ាន បានបញ្ជាក់ថា អំណោយមនុស្សធម៌ដែលនាំទៅប្រគល់ជូនជនងាយរងគ្រោះទាំងប្រាំគ្រួសាររួមមាន៖ ទឹកសុទ្ធចំនួន១០កេស ទឹកដោះគោឆៅ និងថវិកាមួយចំនួន។ ក្នុងនោះដែរ ក្រុមការងារក៏បានចុះសាកសួរសុខ ទុក្ខលោក អឿម សុខុនអាយុ៦៥ឆ្នាំប្រធានក្រុមប្រឹក្សាក្រុងនិងជា អតីតប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាក្រុងដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅភូមិ តាព្រួចសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបងខេត្តបាត់ដំបង៕ ល