ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: បុរស​ម្នាក់​រត់​ម៉ូតូ​កង់​៣ (Pass Up) ហើយ​លួច​រកស៊ី​គ្រឿងញៀន​ខុសច្បាប់ ត្រូវ​កម្លាំង​មូល​ដ្នា​ន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ចុះបង្ក្រាប​បាន​កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឲ្យ​ដឹងថា​៖ ក្រោយពី​ទទួលបាន​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ សមត្ថកិច្ច​បាន​ទៅ​ជនសង្ស័យ​ម្នាក់​លួច​ជួញដូរ​គ្រឿងញៀន​លោក​បាន​ដឹកនាំ​
​កម្លាំង​អាវុធហត្ថ​ចុះ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​១​នាក់​ឈ្មោះ លី ញ៉ា​ញ់ ភេទ ប្រុស អាយុ ៣២​ឆ្នាំ ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ដកហូត​វត្ថុតាង​រួមមាន​គ្រឿងញៀន​ចំនួន​១៣​កញ្ចប់ ស្មើ​១៤.៥៦​ក្រាម ក្នុងនោះ មេ​តំ​ហ្វេ​តា​មីន​ទឹកកក ១២​កញ្ចប់ ស្មើ​១៤.៤១ ក្រាម មេ​តំ​ហ្វេ​តា​មីន​គ្រាប់​ចំនួន​១​ក​ញ្ចា​ប់​១០​គ្រាប់ ស្មើ​១.១៥​ក្រាម ផស​ស្អាប់​ពណ៌​លឿង ១​គ្រឿង​និង​ឧបករណ៍​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​។​
​កម្លាំង​ជំនាញ​ការិយាល័យ​បទល្មើស​គ្រឿងញៀន​ធ្វើការ​សាកសួរ​ចម្លើយ​ហើយ​ផ្អែកលើ​វត្ថុតាង និង​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ គឺមាន​ភាពស៊ីសង្វាក់​គ្នា​នៃ​បទល្មើស​។​

​កម្លាំង​ជំនាញ​បទល្មើស​គ្រឿងញៀន​កសាង​សំណុំរឿង​ចោទប្រកាន់​ពីបទ ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕ ល​