ដោយ​៖​សៅ​វ៉ាន់ឌី​/​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០២០​បានរៀបចំ​ការប្រឡង​យក​បណ្ណ​បើកបរ​យានយន្ត​(​រថយន្ត​និង​ម៉ូតូ​កង់​បី​)​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​(Online)​លើក​ទី​១​ក្នុង​ឆ្នាំ​២០២០​ដែលមាន​បេក្ខជន​សរុប​១៧​នាក់​ស្រី​៣​នាក់​។​ក្នុង​នោះបាន​ជាប់​ជា​ស្ថាពរ​ចំនួន​៩​នាក់​ស្រី​២​នាក់​។​

មន្ត្រី​មន្ទីរ​សាធារណការ​បានបញ្ជាក់​ថា​ការប្រឡង​យក​បណ្ណ​បើកបរ​នៅ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​ប្រើ​រយៈពេល​តែមួយ​ថ្ងៃ​គត់​ប៉ុណ្ណោះ​គឺ​ពេលព្រឹក​ប្រឡង​ទ្រឹស្ដី​និង​ពេល​ថ្ងៃ​ប្រឡង​ដៃចង្កូត​។​សម្រាប់​បេក្ខជន​ដែល​ប្រឡង​ជាប់​ជា​ស្ថាពរ​នឹង​ទទួលបាន​បណ្ណ​បើកបរ​នៅពេល​រសៀល​។​
“​ចេះ​បើកបរ​យានយន្ត​ច្បាស់លាស់​ត្រឹមត្រូវ​គឺជា​សីលធម៌​មួយ​ក្នុងចំណោម​សីលធម៌​ទាំង​១០​របស់​អ្នកបើកបរ​យានយន្ត​។​ជាពិសេស​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​”​។​

​សូមមេត្តា​ចុច​Like​និង​ShareFacebookpage​របស់​មន្ទីរ​ទទួលបាន​ព័ត៌មាន​ថ្មី​បន្ថែមទៀត​ជាពិសេស​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​យើង​ទទួលបាន​នូវ​ព័ត៌មាន​ទាន់ពេលវេលា​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​៕S/​