ដោយ៖សៅវ៉ាន់ឌី/ព្រះវិហារ៖កាលពីរសៀលថ្ងៃទី១៤ខែមករាឆ្នាំ២០២០សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារបានបិទវគ្គជាមូលដ្ឋានយុវជនកាកបាទក្រហមវិទ្យាល័យជ័យសែនចំនួន៨០នាក់។ក្នុងនោះធ្វើពិធីបំពាក់កន្សែងជូនយុវជនទើបរើសថ្មីចំនួន៥២នាក់ស្រី៤២នាក់។ការបិទវគ្គនេះស្ថិតនៅភូមិស្អាងឃុំស្អាងស្រុកជ័យសែនក្រោមវត្តមានលោកយុងគឹមហ៊ាននាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ។
នៅក្នុងឱកាសនោះលោកយុងគឹមហានបានលើកឡើងថាដើម្បីបន្ថែមសមាជិកយុវជនដែលបានប្រឡងជាប់ហើយទៅបន្តការសិក្សាសាលាបានរើសយុវជនបំពេញនិងបើកវគ្គជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជាជូននាពេលនេះគោលបំណងដើម្បីឱ្យប្អូនៗបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហមតួនាទីរបស់យុវជនកាកបាទក្រហមពិសេសវិជ្ជាសង្គ្រោះបឋម៕S/