ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​អាច​នឹង​បង្ខំចិត្ត​ផ្តល់​កិច្ចសន្យា​ថ្មី​បន្ត​ដល់​ខ្សែបម្រើ ណេ​ម៉ាន​ចា ម៉ា​ទិ​ក (Nemanja Matic) ដើម្បី​ដោះស្រាយ​បញ្ហា​កីឡាករ​របួស​នៅ​តំបន់​បម្រើ​។​
​ ​
ម៉ា​ទិ​ក វ័យ​៣១​ឆ្នាំ​នៅសល់​រយៈពេល​៦​ខែ​ទៀត​ក្នុង​កិច្ចសន្យា​របស់ខ្លួន​ហើយ​មាន​សិទ្ធិ​ចរចា​ជាមួយ​ក្លឹប​ផ្សេងទៀត​នៅ​ខែមករា​។ ការចាកចេញ​របស់​កីឡាករ​រូបនេះ​ពី​ក្លឹប​យូ​ណាយ​ធី​ត គ្រោង​នឹង​កើតមាន​យូរ​មកហើយ ប៉ុន្តែ​យូ​ណាយ​ធី​ត​នៅពេលនេះ​អាច​នឹង​ប្តូរ​ចិត្ត​ដោយសារ តែ​ស្ថានភាព​បច្ចុប្បន្ន​។​
​ ​
​យូ​ណាយ​ធី​ត​បាន​ប្រាប់​តំណាង​របស់ ម៉ា​ទិ​ក ថា ពួកគេ​មានបំណង​ពន្យារ​កិច្ចសន្យា​រយៈពេល ១២​ខែ​ទៀត​។ ផូ​ល ប៉ុក​បា (Paul Pogba) ខកខាន​មិនបាន​ចូលរួម​ប្រកួត​ដោយសារ​តែមាន បញ្ហា​របួស ចាប់តាំងពី​ខែសីហា​មក ហើយ​ថ្មីៗ​បំផុត​នេះ កំពុង​វះកាត់​របួស​កជើង​ផងដែរ​។​
​ ​
ចំណែក​កីឡាករ ស្កុ​ត ម៉ាក ថូ​មី​ណាយ (Scott Mc Tominay) ក៏​ខកខាន​មិនបាន​ប្រកួត​ផងដែរ ចាប់តាំងពី​រងរបួស ហើយ​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) កំពុង​ខ្វះ​ខ្សែបម្រើ​។
​ ​
​មាន​ព័ត៌មាន​ថា យូ​ណាយ​ធី​ត​បាន​ព្យាយាម​ដាក់សំណើ​៥០​លាន​ផោន ដើម្បី​ផ្ទេរ​ខ្សែបម្រើ ប្រ៊ូ​ណូ ហ្វឺ​ណាន​ដេ​ស (Bruno Fernandes) របស់​ក្លិប Sporting Lisbon ៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ខ្សែបម្រើ ណេ​ម៉ាន​ចា ម៉ា​ទិ​ក (Nemanja Matic)