​ខ្សែប្រយុទ្ធ ហ្វឺ​ណាន​ដូ ឡ័​រិ​ន​តេ (Fernando Llorente) អាច​នឹង​វិល​ត្រឡប់មក​ក្លិប តូ​តិ​ន​ហេម (Tottenham )​វិញ ខណៈពេល​ក្លិប​នេះ​ព្យាយាម​ដោះស្រាយ​ភាពខ្វះ​ចន្លោះ បន្ទាប់ពី​ខ្សែប្រយុទ្ធ ហ៊ែ​រី ខេន (Harry Kane) រងរបួស​។​
​ ​
ឡ័​រិ​ន​តេស បាន​ចាក​ចេញពី​ក្លិប​ស្ពឺរ​( Spurs) កាលពី​រដូវក្តៅ និង​បាន​ចូលរួម​ជាមួយ​ក្លឹប Napoli ប៉ុន្តែ​នៅពេលនេះ​ប្រហែលជា​វិលត្រឡប់​ទៅកាន់​ទីក្រុង​ឡុង​ដ៍​វិញ​។
​ ​
មានការ​អះអាងថា ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ប្រហែលជា​វិលត្រឡប់​មកវិញ អំឡុង​រដូវ​កាល​ទិញដូរ​នៅ​ខែមករា​នេះ​។ ឡ័​រិ​ន​តេ រកបាន​៤​គ្រាប់​ក្នុង​២១​ប្រកួត​សម្រាប់ ក្រុម​អ៊ីតាលី ចាប់តាំងពី​បាន​ចូលរួម​នៅ​រដូវក្តៅ​នេះ​។​
​ ​
ឡ័​រិ​ន​តេ មិនសូវ​មានឱកាស​ទេ​កាលពី​រដូវ​កាល​មុន ប៉ុន្តែ​បាន​ជួយ​ក្រុម​នេះ​ឡើងមក​វគ្គ ផ្តាច់ព្រ័ត្រ ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) គ្មាន​ខ្សែប្រយុទ្ធ​ជម្រើស​ទី​២​ដ៏​ល្អ​នោះទេ ហើយ​ក្រៅពី លូ​កាស (Lucas) និង សន់ ហឿង​មីន (Son Heung Min) ដូច្នេះ​ការវិល ត្រឡប់​របស់ ឡ័​រិ​ន អាចជា​ជម្រើស​ដ៏​គួរ​ឲ្យ​ទាក់ទាញ​។​
​ ​
កីឡាករ​វ័យ​៣៤​ឆ្នាំ​រូបនេះ​កំពុង​ឈានដល់​ទីបញ្ចប់​នៃ​អាជីព​របស់ខ្លួន ប៉ុន្តែ​នៅ​ផ្តល់​ជម្រើស ក្នុងឋានៈ​ជា​កីឡាករ​គោលដៅ​របស់​ក្លិប Spurs ។
​ ​
អវត្តមាន​របស់ ហ៊ែ​រី ខេន បាន​បង្កើតជា​បញ្ហា​ច្រើន​សម្រាប់​ក្លិប Spurs ខណៈ​ពួកគេ​តាម ប្រមាញ់​យក​កៅអី​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​សម្រាប់​រដូវ​កាល​ក្រោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

Fernando Llorente of Napoli during the UEFA Champions League Group E match SSC Napoli v Liverpool Fc at the San Paolo Stadium in Naples, Italy on September 17, 2019 (Photo by Matteo Ciambelli/NurPhoto via Getty Images)