ខ្សែប្រយុទ្ធ អាក្វេរ៉ូ (Aguero) របស់ក្លិបម៉េនឆេស្ទ័រ ស៊ីធី រកបាន៣គ្រាប់ខណៈពេលក្រុមការពារ តំណែងជើងឯកនេះបានយកឈ្នះក្រុមអាស្តុន វីឡា( Aston Villa) កាលពីថ្ងៃអាទិត្យ ដោយបំបែកឯតទគ្គកម្មពីរនៅក្របខណ្ឌព្រីមីញ៉េលីក។
ស្ថិតិនេះគឺកើតឡើងដោយសារតែកីឡាករ អាក្វេរ៉ូ ខណៈខ្សែប្រយុទ្ធរូបនេះរកបានគ្រាប់ បាល់ហ៊ែទ្រិកសម្រាប់ក្រុមម៉េនឆេស្ទ័រ ស៊ីធី។
ស៊ីធីដណ្តើមបានជ័យជម្នះ៦-១ នៅពហុកីឡដ្ឋាន Villa Park ដែលក្នុងនោះ អាក្វេរ៉ូ មានឱកាសរកបាន៣គ្រាប់ ហើយថា ជាលើកទី១២នៅក្របខណ្ឌព្រីមីញ៉េលីក ស្របពេល កីឡាកររូបនេះបានក្លាយជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេនៅគ្រប់ការប្រកួត។
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេ នៅក្លិបស៊ីធី ហើយរកបានគ្រាប់បាល់ដ៏ល្អនៅនាទីទី២៨ ធ្វើឲ្យស្ថិតិគ្រាប់បាល់កើនដល់ ១៧៥គ្រាប់ស្មើនឹងកីឡាករ ធារី ហ៊ែនរី (Thierry Henry) ។
អាក្វេរ៉ូ វ័យ៣១គ្រាប់ក៏អាចរកបានគ្រាប់បាល់ ដោយបង្ហាញមុខតិចជាងអតីតវីរបុរស Arsenal ផងដែរ ហើយយរកបាន១៧៥គ្រាប់ក្នុងការបង្ហាញមុខ២៥៨លើក៕ ប្រែសម្រួល: ពិសិដ្ឋ