​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៤​មករា​ថា​ការបាក់​ផ្ទាំង​ព្រិល​ទឹកកក ទឹកជំនន់ និង​អាកាសធាតុ​រដូវរងា​ដ៏​អាក្រក់​បាន​សម្លាប់​មនុស្ស​ជាង​១៣០​នាក់​​នៅ​ទូទាំង​ប្រទេស​ប៉ា​គី​ស្ថាន​និង​អា​ហ្វ​ហ្គានី​ស្ថាន​កាលពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ខណៈ​ដែល​ក្រុម​អាជ្ញាធរ​បាន​ព្យាយាម​ទៅ​ដល់​មនុស្ស​ដែល​បាន​ជាប់គាំង​ដោយសារ​​ព្រិល​ទឹកកក​ធ្លាក់​ខ្លាំង​។​

​យ៉ាងហោច​ណាស់​មនុស្ស​៩៣​នាក់​បាន​ស្លាប់​និង​៧៦ នាក់​បាន​រងរបួស​នៅ​ទូទាំង​ប្រទេស​ប៉ា​គី​ស្ថាន ដោយ​មាន​មនុស្ស​ច្រើន​នាក់​នៅ​បាត់​ខ្លួន​នៅឡើយ​ខណៈ​ដែល ​មនុស្ស​៣៩​នាក់​ទៀត​បាន​ស្លាប់​នៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​។​នេះ​បើ​យោង​តាម​មន្ត្រី​នៃ​ប្រទេស​ទាំង​២​នេះ​។​

​ការព្យាករណ៍​បង្ហាញថា អាកាសធាតុ​នឹង​កាន់តែ​អាក្រក់​ឡើង​។​

​ក្រុម​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​តំបន់​កា​ស្មៀរ​ប៉ាគី​ស្ថាន​គឺជា​តំបន់​ដែល​រងគ្រោះ​ខ្លាំងជាងគេ ដោយ​មនុស្ស​៦២​នាក់​បាន​ស្លាប់​និង​១០ នាក់​ទៀត​បាន​បាត់​ខ្លួន​។​

​នៅ​ជ្រលង​ភ្នំ​នី​លុម ដែល​ជា​តំបន់​មាន​ជម្លោះ​នៅ​តំបន់​កា​ស្មៀរ​ព្រិល​ទឹកកក​ធ្លាក់​ខ្លាំង​បណ្តាលឱ្យ​បាក់​ផ្ទាំង​ទឹកកក​ជាច្រើន​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​​ណាស់​១៩​នាក់ និង​បាត់​ខ្លួន​១០​នាក់​។ នៅ​ខេត្ត​បា​ឡូ​ជី​ស្ថាន​នៅ​តំបន់​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ប៉ា​គី​ស្ថាន មនុស្ស​យ៉ាងតិចណាស់​ចំនួន​៣១​នាក់​បាន​ស្លាប់​ដោយ​​គ្រោះថ្នាក់​ដែល​ទាក់ទង​នឹង​អាកាសធាតុ​អាក្រក់​នេះ​។​

​នៅតាម​ព្រំដែន​នៃ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ផ្ទះ​ជាង​៣០០​ខ្នង​ត្រូវបាន​បំផ្លាញ​ឬ​ខូចខាត ដោយសារ​ព្រិល​ទឹក​ក​ធ្លាក់​ខ្លាំង​ដែល​បណ្តាលរ​លំបាក់​ដំបូល​ផ្ទះ​ដែល​​បាន​បណ្តាលឱ្យ​របួស​ម​នុស្ស​ច្រើន​នាក់​៕​ដោយ​៖​សុខា​/sn

​ព្រិល​ទឹក​កនៅ​ទីក្រុង​ក្វេ​តា ប្រទេស​ប៉ា​គី​ស្ថាន​