ដោយ​: ចាន់តូ / ភ្នំពេញ​: យុវជន​ម្នាក់​ក្នុងចំណោម​បីនាក់​បើករថយន្ត​មួយគ្រឿង​បោះពួយ​យ៉ាង​លឿន​បាន​ជ្រុល​ទៅបុក​ក្បាល​របាំង​ថ្ម​ពុះ​ចែកផ្លូវ​បណ្ដាល​ឲ្យ​បាក់​៣​កង់​ រថយន្ត​ក្រឡាប់​ផ្ងា​រជើង​អូសប្រមាណ​៥០​ម៉ែត្រ​និង​យុវជន​បីនាក់​រងរបួស​ស្រា​ល​ ហើយ​ចេញមកក្រៅ​ឡើង​ជិះ​រថយន្ត​មួយគ្រឿង​ទៀត​គេចខ្លួន​បាត់អស់​។​

​ហេតុការណ៍​នេះ​កើតឡើង​កាល​វេលា​ម៉ោង​៣​និង​៤០​នាទីយប់​ទៀប​ភ្លឹ ឈានចូល​ថ្ងៃ​ពុធ ទី​១៥ ខែមករា ឆ្នាំ​២០២០​ នៅតាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង កែង​និង​ផ្លូវ​១៩៣ ក្នុង​សង្កាត់ទួល​ស្វាយ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​យោងតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ ​មុនពេល​កើតហេតុ​ គេ​ឃើញ​យុវជន​ម្នាក់​និង​អ្នករួមដំណើរ​២​នាក់​បើករ​ថយ​ន្តមួយគ្រឿង​ម៉ាក​កាមរី​ហាយ​ប្រ៊ីត ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2A 7632 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុង​ទិសដៅ​ពី​កើតទៅ​លិច ក្នុង​ល្បឿន​លឿន​ដូច​ហោះ ​បណ្ដាល​ឲ្យ​ជ្រុល​ទៅបុក របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បាក់​ដល់​ទៅ​៣​កង់ ​រថយន្តក្រឡាប់​អូស​ប្រ​ហែ​ល​ ៥០​ម៉ែត្រ ​រង​ការខូចខាត​ផ្នែក​ខាងមុខ​ខាងលើ​ស្ទើរតែ​ទាំងស្រុង​យ៉ាងដំណំ​។​

​ក្រោយ​កើតហេតុ​​ សមត្ថកិច្ច​ជំនាញ​ចុះ​វាស់វែង​ស្ទូច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕ ល​/Ha