ដោយ: អូរស្មាច់ / ឧត្តរមានជ័យ: មន្ត្រីនាយកដ្ឋាន នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទថា ជីនិងថ្នាំ សម្ភារបម្រើលើផ្នែកកសិកម្ម ផ្តល់នូវគុណប្រយោជន៍ក្នុងការផលិតកម្មកសិកម្ម និងក៏ផ្តល់នូវផលវិបាកដែរ ត្រូវទាមទារឱ្យអាជីវកនិងអ្នកយកទៅប្រើប្រាស់មានការគ្រប់គ្រងរៀបចំំទុកដាក់ឱ្យបានត្រឹមត្រូវ។
បើកវគ្គអប់រំសមត្ថភាពវិជ្ជាជីវដល់អាជីវករអ្នកលក់ដុំលក់រាយជីនិងថ្នាំកសិកម្មប្រមាណជិត១០០នាក់មកពីតាមបណ្តាខេត្តចំនួន៨ រយៈពេលបីថ្ងៃ នៅមន្ទីកសិកម្មខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី១៤ ខែមករា។ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានលើកឡើងថា ជីនិងថ្នាំសម្ភារកសិកម្មនេះ បានផ្តល់នូវគុណប្រយោជន៍លើផលិតកម្មកសិកម្មយ៉ាងសំខាន់់ និងក៏ផ្តល់ផលវិបាកចំពោះមនុស្សសត្វនិងបរិស្ថានដែរ។ អាជីវកនិងអ្នកយកទៅប្រើប្រាស់ត្រូវទាមទារឱ្យមានការគ្រប់គ្រងទុកដាក់ឱ្យបានត្រឹមត្រូវ។
លោកបន្តថា ការបើកវគ្គអប់រំ ដល់អាជីវករ អ្នកលក់ជីនិងថ្នាំនេះ ក្នុងគោលបំណង ជំរុញដល់ការប្រើប្រាស់សម្ភារកសិកម្មឱ្យមានប្រសិទ្ធភាពខ្ពស់និងមានការយល់ដឹងជាសាធារណៈ កាត់បន្ថយហានិភ័យដែលបង្កដោយការប្រើប្រាស់ ដល់កសិករនិងពលរដ្ឋទូទៅ ធានាបានសន្តិសុខស្បៀង សុវត្តិភាពស្បៀង សុខភាពសាធារណៈនិងនិរន្តភាពបរិស្ថានផងដែរ។
លោកបន្ថែមថា វគ្គអប់រំនេះសំខាន់ណាស់ទទូលបានការយល់ដឹងកាន់តែច្បាស់ ក្នុងការរៀបចំទុកដាក់់និងការប្រើប្រាស់សម្ភារកសិកម្មទាំងនេះ ដែលត្រូវប្រើប្រាស់និងមិនត្រូវប្រើប្រាស់ លើស្លាកសញ្ញា បញ្ជាក់ផលិតផលជីថ្នាំណាមួយ ដែលមានប្រភពច្បាស់លាស់និងមានការឆ្លងកាត់ត្រួតពិនិត្យពីជំនាញទទូលស្គាល់ឬមិនទទូលដោយក្រសួងកសិកម្ម។
លោកសូត្រ ស៊ីសុខឃាង ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តឧត្តរមានជ័យ បានឱ្យដឹងថា វគ្គអប់រំរយៈពេលនេះ មានអាជីវកអ្នកលក់ជីនិងថ្នាំ មានចំនួន៩៥នាក់ មកពីបណ្តាខេត្ត តាកែវ ត្បូងឃ្មុំ កំពុងឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាបនិងខេត្តឧត្តរមានជ័យ។ ហើយអាជីវករទាំងនោះ ទទូលបាននៅចំណេះដឹងជាមូលដ្ឋានទាក់ទងការប្រើប្រាស់ជីថ្នាំមាននិមិត្តសញ្ញាផ្សេងៗ នៅលើសំបកវេចខ្ចាប់ ឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវពីក្រសួង ដែលអាចសម្លាប់ ផ្សិត ស្មៅ សត្វល្អិតចង្រៃផ្សេងៗបំផ្លាញដំណាំកសិផល និងស្បៀងរក្សាទុកផងដែរ៕ ល