ភូមិ​ភួ​យ៉ា​ស្ថិតនៅក្នុង​តំបន់ភ្នំ​នៃ​ឃុំ​ពួ​អែ​ស្រុក​ហ្វូ​នី​ង មណ្ឌល​ស្វយ័ត​ជនជាតិ​ជួង​និង​មា​វ វិ​ន​សាន ខេត្ត​យូ​ន​ណាន​។ ក្នុងភូមិ​នេះ​មានគ្រួសារ​ជនជាតិ​ជួង​ចំនួន​៥៥ ។ សព្វថ្ងៃ​អ្នកស្រុក​នៅ​ទីនោះ នៅតែ​រក្សា​ទំនៀមទម្លាប់​ប្រពៃណី​អំពី​ការ​ច្រៀង​ចម្រៀង​។​

“​សៀវភៅ​ចម្រៀង​ភួ​យ៉ា​”​ជា​រូប​សញ្ញា​ចម្រៀង​បុរាណ​មួយ​ដែល​ត្រូវ​ទទួល​បន្ត​ពី​សម័យ បុរាណ​រហូតដល់​សព្វថ្ងៃនេះ​។ នៅលើ​ក្រណាត់​ពណ៌​ស​នេះ​មាន​រូប​សញ្ញា​ចំនួន ៨១ ដូចជា​ព្រះ​ចន្ទ ផ្កាយ ដើមឈើ ដើមស្រូវ​មនុស្ស សេះ និង​ទ្រុង​ចាប​ជាដើម​ដែល​តំណាង​ឱ្យឈ្មោះ​ចម្រៀង ស្នេហ៍​៨១ បទ ហើយ​បាន​កត់ត្រា​នូវ​រឿង​ស្នេហា​រវាង​សង្សារ​មួយគូ ដែល​ស្រឡាញ់គ្នា និង​រស់នៅ​ជាមួយគ្នា​ពេញ​មួយជីវិត​។​

​លោកយាយ​នុង ហ្វឺ​ង​ម៉ី ម្ចាស់​សៀវភៅ​ចម្រៀង​នេះ​បាន​ណែនាំ​ថា រាល់ពេល​មើល ឃើញ​រូប សញ្ញា​ទាំងនោះ​ខ្ញុំ​អាច​ច្រៀង​ចម្រៀង​ភ្លាមៗ​។ នៅ​ឆ្នាំ ២០១១ សៀវភៅ​ចម្រៀង​ភួ​យ៉ា​ជនជាតិ ជួង​ស្រុក​ហ្វូ​នី​ង​ប្រទេស​ចិន​បាន​ត្រូវដាក់​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ថ្នាក់ជាតិ​ប្រទេស​ចិន​ ៕ (​កាសែត​យូ​ន​ណាន​ដេលី​)

រួមគ្នា​ច្រៀង​ចម្រៀង ភួ​យ៉ា​