Home ព័ត៌មានជាតិ សន្តិសុខ ជនសង្ស័យ​៦​នា...

ជនសង្ស័យ​៦​នាក់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ត្រូវបាន​ឃាត់ខ្លួន ដោយ​នគរបាល​ខណ្ឌឫស្សីកែវ​

ដោយ​: សាវ​រក្ស / ភ្នំពេញ​: អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ បង្ក្រាប​ជាក់ស្ដែង​ករណី​រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ចំនួន​៦​នាក់ និង​ថ្នាំញៀន​មួយចំនួន កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែមករា​ឆ្នាំ​២០១៨ នៅ​ប៉ុស្តិ៍​ចំនួន​២​មាន​ប៉ុស្តិ៍​ស្វាយប៉ាក​គាត់​បាន ៤​នាក់ និង​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៦​ឃាត់​បាន​២​នាក់​ទៀត​។​

​លោក ហ៊ាង ថា​រ៉េត អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌឫស្សីកែវ បានឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៥ មករា ឆ្នាំ​២០២០​នេះ​ថា កម្លាំង​ជំនាញ​យើង​បានធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ជាក់ស្ដែង​ករណី​រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​ត្រង់ចំណុច ផ្លូវលំ ក្រុមទី​៧ ភូមិ​លូ​សង្កាត់​ស្វាយប៉ាក ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​១-​ឈ្មោះ ហាប់ ហុន ភេទ​ប្រុស អាយុ​៣១ ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ ភូមិ​៤ លូ​សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ ឫស្សីកែវ​រាជធានី​ភ្នំពេញ​។ មុខរបរ​ជាងដែក​។ ២-​ឈ្មោះ​ពី​ន ទីន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ខណ្ឌ ឫស្សីកែវ​រាជធានី​ភ្នំពេញ​ញ​មុខរបរ​កម្មករ​។ ៣-​ឈ្មោះ​ទី សឿន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ ភូមិ សំរោង ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មុខរបរ​ជាងសំណង់​។ ៤- ឈ្មោះ សាក់ បញ្ញា ភេទ​ប្រុស អាយុ​១៥​ជនជាតិខ្មែរ​ទីលំនៅ រាជធានី​ភ្នំពេញ មុខរបរ​ព្រូឡាន​។ សម្ភារៈ ដកហូត​មាន ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០១​កញ្ចប់ ដកហូត​ពី​ឈ្មោះ ហាប់ ហុន​។​
-​ប្រាក់រៀល ចំនួន​៥០០០០​រៀល របស់​ឈ្មោះ ពី​ន ទីន​។​

​លោក​អធិការ​ខណ្ឌ​ឬ​ស្សី​កែវ​បន្តថា នៅ​ល្ងាច​ថ្ងៃ​ដដែល​កំលាំង​ជំនាញ ខណ្ឌ ប៉ុ​សិ៍ត​បាន​ចុះ​អនុវត្តន៍​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ក្រុមទី​២ ភូមិ ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ បាន​រកឃើញ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ១.​ឈ្មោះ មករា វុ​ឌ្ឍ ភេទ​ប្រុស អាយុ​៣០ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ស្នាក់នៅ ការដ្ឋាន​សំណង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ កម្មករសំណង់​។ ២.​ឈ្មោះ សៀវ ហេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ស្នាក់នៅ​ការដ្ឋាន​សំណង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ​កម្មករសំណង់​។​សំភារៈ​ដកហូត ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០១ កញ្ចប់​តូច​។​

​ចំពោះមុខ​កំលាំង​ជំនាញ​ខណ្ឌ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ភ្នាក់ងារ​សាងសង់​និង​តម្ល...

​ដោយៈ​រិ​ទ្ធ​សែន​/​ខេត្តព...

បញ្ជាការដ្ឋាន​កងពល​តូច​លេ...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...

ហោរាសាស្ត្រ​

ប្រចាំថ្ងៃសៅរ៍ ទី៥ ខែធ្នូ...

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...