Home ព័ត៌មានជាតិ សន្តិសុខ រថយន្តបុក​ម៉ូ...

រថយន្តបុក​ម៉ូតូ​បណ្តាលឱ្យ​យុវជន​ម្នាក់​បាត់​បង់ជីវិត​នៅនឹងកន្លែង​

ដោយ​: បូកគោ / កំពត​: យុវជន​ម្នា​ក់បាន​ស្លាប់​នៅនឹងកន្លែង​ដោយសារ​រថយន្តបុក​ពេល​កំពុង​ជិះ​ម៉ូតូ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣​ កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០​។ ហេតុការណ៍​នេះ​បានកើត​ឡើងក្នុងភូមិ​បឹង​តា​រោង ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ​។​

​មន្ត្រីនគរបាល​ការិយាល័យ​ចរ​ចរា​ផ្លូវគោក នៃ​ស្នងការដ្ឋាន​ខេត្តកំពត បាន​ប្រាប់​ឱ្យដឹងថា ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​ឈ្មោះ​គង ឆក អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អន្លង់​គគីរ ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត​។

​ប្រភព​ដដែល​បាន​រៀបរាប់ថា កាលពី​វេលា​ម៉ោង​៦ និង​១៥​នាទី​ល្ងាច​ថ្ងៃទី​១៤ ខែមករា​ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍មួយ​បានកើត​ឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៣​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៤៤-១៤៥ រវាង​រថយន្ត និង​ម៉ូតូ​បណ្តាលឱ្យ​យុវជន​ម្នាក់​បាត់​បង់ជីវិត​នៅនឹងកន្លែង​។ មុន​ហេតុការណ៍​កើតឡើង យុវជន​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។ ស្របពេលនោះ ស្រាប់​តែមាន​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ បើក​មកពី​ក្រោយ​ដោយ​ល្បឿន​យ៉ាង​លឿន​ហើយ​បុក រួច​កិន​សង្កត់​ទាំង​ម៉ូតូ​ទាំង​អ្នកបើក​បរជាប់​ពីលើ​តែម្តង​។

​សមត្ថកិច្ច​បានបញ្ជាក់​ថា ក្នុងស្ថានភាព​បែបនេះ អ្នកបើកបរ​រថយន្ត​ក៏​បើកទ្វារ​រត់គេច​បាត់​ភ្លាមៗ​។ លុះ​អ្នកជិតខាង​ចូលទៅ​ជួយ ​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​បាត់បង់​ជីវិត​ទៅហើយ​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឥណ្ឌា​ឈាន​ចូល​កំណើន​អវិជ្...

​ប្រែ​សម្រួលៈ​វាសនា​/​ញូ​...

បិទ​ការធ្វើ​ចរាចរណ៍​កំណាត...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

មន្ត្រី​ជំនាញ ទទូច​ជាថ្មី...

ដោយៈ សុ​ផានី​តា / កោះកុងៈ...

អាវ​ម៉ា​រ៉ាដូ​ណា​ថ្ងៃ​យក​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...