ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ក្រុមបាល់ទាត់ នៃ​ក្លិប​បាល់ទាត់​បឹងកេត បាន​ចាក​ចេញពី​ទឹកដី​កម្ពុជា នៅ​រសៀល ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ ដើម្បី​ទៅ​ចូលរួម​ប្រកួត ពានរង្វាន់​អន្ដរជាតិ Edy Rahmayadi Cup 2020 នៅ​ប្រទេស​ឥណ្ឌូណេស៊ី ។​

​សមាសភាព ក្រុមបាល់ទាត់ នៃ​ក្លិប​បាល់ទាត់​បឹងកេត បាន​ចាក​ចេញពី​ទឹកដី​កម្ពុជា នៅវេលា​ម៉ោង ២​និង​២៥ នាទី​រសៀល ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០ តាម​ជើងហោះហើរ លេខ AK539 ឆ្ពោះទៅ​ប្រទេស​ម៉ាឡេស៊ី ជាមុនសិន មុននឹង​បន្តទៅ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​តាម​គម្រោង គ្រោង​នឹង​ទៅដល់ នៅវេលា​ម៉ោង ១១ យប់​ថ្ងៃ​ដដែល​។​

ក្រុម​បឹងកេត របស់​កម្ពុជា​

​គួរ​បញ្ជាក់ថា ពានរង្វាន់​មិត្តភាព​អន្ដរជាតិ Edy Rahmayadi Cup 2020 គ្រោង​នឹង​ប្រកួត រយៈពេល ៣​ថ្ងៃ​ប៉ុណ្ណោះ ចាប់ពី​ថ្ងៃទី​១៧​ដល់​១៩ ខែមករា ឆ្នាំ​២០២០ ដោយមាន ៤ ក្លិប មកពី ៤ ប្រទេស​ផ្សេងគ្នា ចូលរួម ដូចជា​ក្លិប​ម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី PSMS Medan, ក្លិប Felda United, Penang FA (​ម៉ាឡេស៊ី​) និង​ក្លិប​បឹងកេត តំណាង​ប្រទេស​កម្ពុជា​។ សូមបញ្ជាក់ថា ម្ចាស់ផ្ទះ​មាន ២ ក្រុម​ចូលរួម ។​

​សម្រាប់​បឹងកេត នឹងត្រូវ​ជួប​ក្រុម Penang FA (​ម៉ាឡេស៊ី​) នៅ​ថ្ងៃទី​១៦ ខែមករា ហើយ​ក្រុម​ដែល​ឈ្នះ នឹងត្រូវ​ជួប​ក្រុម​ឈ្នះ រវាង​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី PSMS Medan ជាមួយ Felda United ដែល​នឹង​ប្រកួត​នៅ​ថ្ងៃទី​១៨ ខែមករា ៕v