ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ សមាគមសុខាភិបាលខ្មែរនៅសហរដ្ឋអាមេរិចCHPAA បានទទួលព្យាបាលប្រជាពលរដ្ឋទូរទាំងខេត្តកំពង់ស្ពឺ រយៈពេល៧ថ្ងៃនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ថិតក្នុងភូមិស្នោទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានក្រុមប្រជាពលរដ្ឋដែលមកទទួលព្យាបាលជំងឺទូទៅរយះពេល៥ថ្ងៃចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ មកដល់ថ្ងៃទី១៥ ខែមករា សរុបប្រមាណ១៥០០នាក់។
បើតាមសម្តីក្រុមគ្រូពេទ្យដែលមកពីសមាគមសុខាភិបាលខ្មែរនៅសហរដ្ឋអាមេរិចបានឲ្យដឹងថា រយៈ៥ថ្ងៃមកហើយដែលពួកគាត់បានព្យាបាលជំងឺជូនបងប្អូនប្រជាពលក្នុងខេត្តកំពង់ស្ពឺសរុបមានអ្នកជំងឺ១៥៤១នាក់ ហើយភាគច្រើនពួកគាត់ច្រើនកើតជំងឺឈឺក្រពះពោះវៀនជំងឺសន្លាក់ជំងឺខ្លាញ់រំបេះដូងជំងឺខ្លាញ់ឡើងជំងឺទឹកនោមផ្អែម។ល។
ក្រុមគ្រូពេទ្យបានបន្តថាពួកគាត់ បន្តព្យាលជំងឺជូនបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ២ថ្ងៃបន្តទៀតឲ្យគ្រប់៧ដ្ងៃ និងបញ្ចប់ការព្យាបាលត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។
បើតាមសម្តីស្ត្រីឈ្មោះយ៉ាន ប៊ិន អាយុ៦៧ឆ្នាំ គាត់មានជំង្ងឺសាច់ដុះ ហៅគិស រស់នៅភូមិជាំ ឃុំតាសាលស្រុកឪរ៉ាល់ខេត្តកំពង់ស្ពឺបាននិយាយថាគាត់មានជំង្ងឺដុះសាច់នេះរយៈពេល២០ឆ្នាំមកហើយ ទើបតែបានវះយកចេញពីខ្លួនគាត់ដែលមានចំនួន៨សាច់ដុះតែងតែធ្វើឲ្យគាត់មានសភាពស្ពឹកស្រពន់ពិបាកធ្វើដំណើរហើយពេលគាត់ហូបសាច់ឬគ្រឿងសមុទ្រតែងតែធ្វើឲ្យសាច់ដុះឈឺចាប់។ គាត់បានបន្តថា សាច់ដុះដែលក្រុមគ្រូពេទ្យបានវះយកចេញពីខ្លួន គាត់បានរយៈពេល៣ថ្ងៃហើយណាមួយគាត់ហូបសាច់ឬគ្រឿងសមុទ្រលេងមានការឈឺចាប់ហើយ។ ចំណែកមុខរបួសដែលបានវះកាត់នោះជាសាសស្បើយជាធម្មតា។
គាត់បានបន្ថែមថា សូមបងប្អូនដែលមានជំងឺមិនទាន់ព្យាបាលសូមមកទទួលព្យាបាលពីក្រុមគ្រួទេព្យ ដែលមកពីសមាគមសុខាភិបាលសហរដ្ឋអាមេរិច ដែលកំពុងឈជើងព្យាបាលក្នុងមន្ទីរពេទ្របង្អែកខេត្តកំពង់ស្ពឺរយៈពេល២ថ្ងៃទៀតដោយអិតគិតថ្លៃ៕B/