ដោយៈប៊ុឆនណាត/បាត់តដំបង ៖ នៅសាលប្រជុំសណ្ឋាគារខេមរាបាត់ដំបង១កាលពីពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ក្រសួងអប់រំយុវជននិងកីឡាខេត្តសហការជាមួយអង្គការឆាលហ្វានកម្ពុជាបាននាំយកគ្រោងអប់រំថ្មី ដែលផ្សាភ្ជាប់ជាមួយកីឡាមានឈ្មោះថាឆាលហ្វានផាសអ៊ីតបេក(Chald Fund PASS t BACK) ក្រោមអធិបតីភាពលោកស្រីមាស ភិរុណ អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត លោកស្រីម៉ូត សំប៊ូនអភិបាលរងស្រុកសង្កែនិងលោកប្រាសាន វើម៉ានាយកប្រចាំប្រទេសអង្គការឆាលហ្វានកម្ពុជា។
លោក ស៊ុន សាវ៉េត អង្គការខ្មែរជំនាន់ថ្មីបានបញ្ជាក់ថា គម្រោងថ្មីនេះមានការសហការជាមួយអង្គការខ្មែរជំនាន់ថ្មីនៅក្នុងឃុំបីមានឃុំហត អូរដំបង២ និងឃុំវត្តតាមិម នៃស្រុកសង្កែក្នុងនោះមានសាលាបឋមសិក្សាចំនួន១៨ និងអនុវិទ្យាល័យចំនួនបួនព្រមទាំងមានកុមារនិងយុវជននៅក្នុងឃុំទាំងបីនេះ ដែលជាអ្នកទទួលផលពីគម្រោងនេះ។
បន្ទាប់មកលោកប្រាសាន វើម៉ា នាយកអង្គការឆាលហ្វានកម្ពុជាប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា គម្រោងនេះត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់កុមារ និងយុវជនក្នុងការកសាងជាទុនរបស់ពួកគេ។ គម្រោងនេះហៅថាChald Fund PASS t BACKជាគម្រោងមួយ ដែលទទួលស្គាល់ជាសកលដោយធ្វើការជាមួយដៃគូ ដែលទាក់ទងជាមួយនឹងកីឡាបាលឱបសកលនិងកីឡាបាល់ឱបអាស៊ាន។ សម្រាប់គម្រោងនេះយើងផ្តោតទៅលើឃុំសំខាន់ៗចំនួនបីព្រមទាំងអនុវត្តនៅក្នុងភូមិចំនួន១៨ក្នុងស្រុកសង្កែ។ យើងធ្វើការជាដៃគូជាមួយអង្គការខ្មែរជំនាន់ថ្មី និងដៃគូជាមួយសម្ព័ន្ធបាល់ឱបកម្ពុជា ដើម្បីជួយផ្តល់ខាងបច្ចេកទេស ក្នុងការលេងដល់គ្រូបង្វឹកនិងកុមាររបស់យើង។
លោកប្រាសាន វើម៉ាបានបន្តថា ឆាលហ្វានកម្ពុជាតំណាងឱ្យឆាលហ្វានអូស្ត្រាលីហើយគីជាសមាជិកនៃសម្ព័ន្ធឆាលហ្វានទាំង១១ប្រទេសហើយធ្វើការជាមួយកុមាររាប់ម៉ឺននាក់នៅ៥៤ប្រទេសនាពេលបច្ចុប្បន្ននេះ។ សម្រាប់យើងអង្គការឆាលហ្វានផ្តោតទៅលើកុមារៗដែលរងគ្រោះដែលយើងត្រូវជួយគេ ដើម្បីឱ្យគេមានតម្រេះទៅដល់គោលដៅ និងក្តីសុបិនរបស់គេ។អង្គការឆាលហ្វាលកម្ពុជា បានចូលមកជួយប្រទេសកម្ពុជារយៈពេល១០ឆ្នាំហើយ
ដោយប្រតិបត្តិការនៅ៤ខេត្តមានខេត្តក្រចេះ ស្វាយរៀង បាត់ថំបងហើយបន្តទៅខេត្តព្រៃវែងទៀត។នៅខេត្តបាត់ដំបងយើងធ្វើការនៅស្រុកបីមានស្រុកសំឡូត ស្រុករុក្ខគីរីនិងស្រុកសង្កែគម្រោងនេះផ្តោតទៅលើវិស័យសំខាន់ៗមួយចំនួនដូចជាវិស័យអប់រំ វិស័យការពារកុមារ និងវិស័យកាត់បន្ថយគ្រោះមហន្តរាយនិងថ្មីៗនេះយើងផ្តោតទៅលើការគាំទ្រកុមារដែលមានពិការភាព។
ចុងក្រោយលោកស្រី មាស ភិរុណ អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តមានប្រសាសន៍ថា អង្គការឆាលហ្វានកម្ពុជាមានគម្រោងជួយសាងសង់សាលារៀនមួយចំនួនមិនទាន់ដឹងថានៅសាលាណាខ្លះទេ។លោកស្រីអនុប្រធានសំណូមពរសុំឱ្យប្រធានអង្គការជួយឱ្យកាន់តែខ្លាំងឡើងថែមទៀតក្នុងខេត្តបាត់ដំបងហើយមួយចំណុចទៀតអរគុណខ្លាំងណាស់ដែលយើងមានកីឡាបាល់ឱប ដែលពិភពលោកគេទទួលស្គាល់។ពីដើមមកយើងមានតែកីឡាបាល់ទាត់ បាល់ទះនិងកីឡាបាល់បោះ។
លោកស្រីបានបញ្ជាក់ថា កីឡានេះជាកីឡាប្រភេទថ្មីប៉ុន្តែទោះជាកីឡាអ្វើក៍ដោយ វាធ្វើឱ្យ
កុមារចេះសាមគ្គីគ្នាពីសាលាមួយទៅសាលាមួយ ពីប្រទេសមួយទៅប្រទេសមួយ គឺពិសេសធ្វើឱ្យកុមារសប្បាយចិត្ត។ បើកាលណាកុមារសប្បាយចិត្តវាធ្វើឱ្យកុមារមានខួរក្បាលភ្លឺថ្លា មានស្មារតីវៀងវៃ មានប្រាជ្ញា មានចំណេះដឹងហើយចេះអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក។
បន្តមកមានការថតរួបរួមទុកជាអនុស្សាវរីយ៍៕B/