ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖បន្ទាប់ពីបានកសាងជីវិតគ្រួសារយ៉ាងមានសុភមង្គល ដែលធ្វើអោយគ្រប់គ្នាលួចច្រណែន តារាចម្រៀងលំដាប់ប្រទេស ឱក សុគន្ធកញ្ញា ពេលនេះនាងបានរៀបចំទុកដាក់ជីវិតប្អូនស្រីតែមួយដែល នាងគិតថា ដល់វ័យ ត្រូវ ចេញ ធ្វើអាជីវកម្មផ្ទាល់ខ្លួនហើយ បន្ទាប់ពីប្អូនស្រីរបស់នាងជាជំនួយការយ៉ាង ប៉ិន ប្រសព្វម្នាក់ដែលចាត់ចែងការងារជំនួស សុគន្ធកញ្ញា ស្ទើរតែគ្រប់កម្មវិធីនាពេល កន្លងមកនេះ។
ព្រោះតែចង់អោយប្អូនស្រីមានអាជីវកម្មផ្ទាល់ខ្លួន នៅក្នុងថ្ងៃសម្ពោធហាងតែគុជ An cha កាលពីព្រឹកថ្ងៃពុធ ទី១៥ មករា តាមបណ្តោយផ្លូវ២០០៤ តារាចម្រៀង ឱក សុគន្ធកញ្ញា បានអោយដឹងថា ការបើកហាងមួយនេះ គឺនាងចង់អោយប្អូនស្រីក្លាយ ជា ថៅកែខ្លួនឯង ក្រោយពេលដែលកន្លងមក ប្អូនស្រីរបស់នាងធ្លាប់បានធ្វើ ការអោយ ក្រុមហ៊ុន និងទទួលបានបទពិសោធន៍ ហើយប្អូននាងក៏ជាជំនួយការរបស់នាងផ្ទាល់ ដូច្នេះ ចូលដល់ដល់វ័យ២៧ឆ្នាំ នាងគិតថា ប្អូនស្រីរបស់នាង គួរតែមានមុខរបរ ផ្ទាល់ ខ្លួនហើយ ក្នុងនាមជាបងស្រី នាងពិតជាសប្បាយចិត្តពេលដែលឃើញប្អូន របស់ ខ្លួនចេញរកស៊ីបែបនេះ។
ចំណែក កញ្ញា ឱក សុគន្ធតាណា ជាប្អូនស្រីរបស់ សុគន្ធកញ្ញា បានប្រាប់ថា ដោយ សារតែចូលចិត្តរស់ជាតិតែគុជ An cha ដែលជាសមទ្ធិផលរបស់ ខ្មែរ ដែលបង្កើតឡើង ដោយកូនខ្មែរ មិនទិញឈ្មោះពីបរទេស ម្យាង ព្រោះកន្លងមកបងស្រីរបស់នាង ជាអ្នក ផ្សព្វផ្សាយអោយហាងតែគុជ មួយAn cha អីចឹងហើយបានជានាង ចាប់ចិត្តនូវរស់ ជាតិរបស់ An cha រហូតសម្រេចចិត្តទិញសិទ្ធលក់ An cha នៅតាម បណ្តោយ ផ្លូវ២០០៤ នេះ។
កញ្ញាតាណា បន្តថា ការសម្រេចចិត្តដំបូងគ្រាន់តែគិតលេងៗជាមួយនិងបងស្រី និងថ្លៃប៉ុណ្ណោះ ក្រោយពិភាក្សាគ្នា បងស្រីនិងថ្លៃបានជួយជម្រុញនិងជាកម្លាំងចិត្ត ព្រមជាមួយនិងថវិកា ជួយផ្ចុងផ្តើម ពីអ្នកទាំងពីរផង ទើបឈានទៅដល់ការ បើកហាង ក្នុងថ្ងៃនេះឡើង៕