Home ព័ត៌មានជាតិ នយោបាយ សម្តេចប្រធានព...

សម្តេចប្រធានព្រឹទ្ធសភា ទទួលជួប​សវនាការជាមួយសម្ព័ន្ធមិត្តភាព​សភាជប៉ុន-កម្ពុជា

ដោយៈសុផល/ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា បានទទួលជួបសវនាការជាមួយនឹងគណៈប្រតិភូសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ដឹកនាំដោយលោក  អ៊ីម៉ាម៉ឹរ៉ាក់ ម៉ាសាហ៊ីរ៉ុ សមាជិករដ្ឋសភា និងជាប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា ។

ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានស្វាគមន៍ដ៏កក់ក្តៅចំពោះលោក អ៊ីម៉ាម៉ឹរ៉ាក់ ម៉ាសាហ៊ីរ៉ុ និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ គឺពិតជាបានរួមចំណែកដល់ការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត ព្រទាំងមានប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ជាពិសេសរួមចំណែកដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។

នៅក្នុងឱកាសនោះលោក អ៊ីម៉ាម៉ឹរ៉ាក់ ម៉ាសាហ៊ីរ៉ុ បានថ្លែងអំណរគុណចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបជាមួយនឹងឯកឧត្តមនាពេលនេះ។ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការវាងប្រជាជន និងប្រទេសទាំងពីរ ដែលត្រូវបានពង្រឹងពង្រីកកាន់តែខ្លាំងខ្លាថែមទៀត។

លោក អ៊ីម៉ាម៉ឹរ៉ាក់ ម៉ាសាហ៊ីរ៉ុ  បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា ឆ្នាំនេះគឺជា​ខួប​២០ឆ្នាំ នៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីជប៉ុននៅព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ២០០០មក។ លោកបានសម្តែងនូវសេចក្តីរីករាយដែលបានមកបំពេញទស្សនកិច្ចលើកទី១នៅព្រះរាជាណាចក្រកម្ពុជា ដោយមើល​ឃើញថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានការរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់។ ទាំងអស់នេះដោយសារតែប្រទេសកម្ពុជាមានសុខ​សន្តិភាព និងស្ថិរភាពនយោបាយ ដែលជាកត្តាសំខាន់បង្កឱ្យមានការរីកចម្រើនសេដ្ឋកិច្ច ក្នុងនោះប្រទេសជប៉ុន សូមបន្តអបអរសាទរចំពោះការរីកចម្រើន និងអភិវឌ្ឍប្រទេសកម្ពុជា។

លោក អ៊ីម៉ាម៉ឹរ៉ាក់ ម៉ាសាហ៊ីរ៉ុ  បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសជប៉ុនកំពុងតែខិតខំប្រឹងប្រែងចាត់វិធានការណ៍ ដើម្បីទទួលកម្លាំងពលកម្ម កម្លំាងកម្មសិក្សាការីបច្ចេកទេសរបស់ប្រទេសកម្ពុជា ឱ្យមកធ្វើការនៅប្រទេសជប៉ុន។ តាមរយៈកម្មសិក្សាការីបច្ចេកទេសទាំងអស់នេះ ឯកឧត្តមសង្ឃឹមថា នឹងទទួលចំណេះដឹងជាច្រើន អំពីបចេ្ចកទេស វិជ្ជាជីវៈ របៀបគ្រប់គ្រងក្រុមហ៊ុន ការងារ ហើយនៅថ្ងៃអនាគត ពេលត្រឡប់ទៅប្រទេសកម្ពុជាវិញ នឹងយកជំនាញទាំងអស់នេះ ទៅជួយអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀ។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះប្រសាសន៍ដ៏ល្អប្រពៃរបស់លោក​អ៊ីម៉ាម៉ឹរ៉ាក់ ម៉ាសាហ៊ីរ៉ុ ដែលបានថ្លែងសរ​សើ​រ​អំពី ការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករាយ និងពេញចិត្តជាខ្លាំង ដោយមើលឃើញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានតម្លើងកម្រិតទំនាក់ទំនងកម្ពុជា-ជប៉ុន មានការីកចម្រើនឥតឈប់ឈរ ហើយបានត្រូវបានលើកម្ពស់ឱ្យទៅជាកិច្ចសហប្របតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្ត នាពេលបច្ចុប្បន្ននេះ។ តាមរយៈនៃកិច្ចសហប្រតិបត្តិការថ្មីនេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរកាន់តែទទួលបាននូវវឌ្ឍនភាពថ្មីៗជាច្រើន លើគ្រប់  វិស័យ រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការចងសម្ព័ន្ធមេត្រីភាពរវាងខេត្ត ក្រុង ការផ្លាស់ប្តូរដ៏ទូលំទូលាយរវាងប្រជាជននិងប្រជាជន និងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការលើឆាកអន្តរជាតិ។

សម្តេចប្រធានព្រឹទ្ធសភាបានជម្រាបជូនគណៈប្រតិភូអំពី ការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ កំណើតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាសម្រេចបាន៧,១% ចំណូលសម្រាប់ប្រជាជនម្នាក់ៗ ប្រចាំឆ្នាំបានកើនឡើងដល់១.៩៧៩ដុល្លារសហរដ្ឋអាមេរិក អតិផរណាស្ថិតនៅក្នុងកម្រិត២,៣% ហើយតម្លៃប្រាក់រៀលមានស្ថិរភាព អត្រាភាពក្រីក្របានត្រូវកាត់បន្ថយនៅក្រោម១០% ប្រទេសកម្ពុជាបានក្លាយជាប្រទេសដែលចំណូលមធ្យមកម្រិតទាប ហើយកំពុងតែខិតខំសម្រេចចក្ខុវិស័យ ដើម្បីឱ្យក្លាយទៅជាប្រទេសដែលចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

 ក្នុងនាមប្រជាជនកម្ពុជា សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានរួមវិភាគទានជួយដល់ប្រទេសកម្ពុជា ឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។ ការរីកចម្រើននៃសេដ្ឋកិច្ច សង្គមរបស់ប្រទេសកម្ពុជា ទាំងពេលបច្ចុប្បន្ន និងពេលកន្លងទៅ គឺមិនអាចកាត់ផ្តាច់ពីការជួយឧបត្ថម្ភគាំទ្ររបស់ប្រទេសជប៉ុនបានឡើយ។ សម្តេចប្រធានព្រឹទ្ធសភា បានអបអរសាទរការបើកសករាជថ្មី “រ៉េវ៉ា” របស់ជប៉ុន កាលពីខែមេសា ឆ្នាំ២០១៩ ដែលមានន័យថា សន្តិភាព និងភាពសុខដុម។ សម្តេចមានជំនឿជាក់ថា ប្រទេសជប៉ុន និងប្រជាជនជប៉ុន នឹងបន្តរីកចម្រើនប្រកបដោយវឌ្ឍនភាព និងវិបុលភាព ខ្លាំងក្លាថែមទៀតនៅក្នុងសករាជថ្មីនេះ។

សម្តេចប្រធានព្រឹទ្ធសភា បានស្នើគណៈប្រតិភូជួយផ្សព្វផ្សាយ និងលើកទឹកចិត្តអ្នកវិនិយោគ និងអ្នកទេសចរជប៉ុន មកបណ្តាក់ទុនវិនិយោគ និងធ្វើទេសចរណ៍ឱ្យកាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា។ សម្តេចក៏បានថ្លែអំណរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបតិ្តការបញ្ជូនពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុន៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ ​ហោរាសាស្ត្រ​

​ប្រចាំថ្ងៃ​ពុធ ទី២ ខែធ្ន...

អន្តេវាសិក​,​អន្តេវាសិន​,...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

រដ្ឋាភិបាល​កម្ពុជា​ជួយ​ម៉...

​ដោយៈ​បាយ័ន​/​ភ្នំពេញ...

ជួសជុល​លុប​ជង្ហុក សំបុកមា...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...