ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ត្រូវធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ានៅសប្តាហ៍នេះដើម្បីពិភាក្សានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ដែលត្រូវបានបោះបង់ចោលដោយក្រុមប្រទេសលោកខាងលិច។
ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោក ស៊ី ជីនពីង ដែលជាដំណើរទស្សនកិច្ចលើកទីមួយរបស់លោកក្នុងនាមជាប្រធានាធិបតី នឹងស្វែងរកការពង្រឹងជំហររបស់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងនាមជាវិនិយោគិនធំបំផុតនិងជាដៃគូយុទ្ធសាស្ត្ររបស់មីយ៉ាន់ម៉ា។
ច្រករបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ា(CMEC)ដែលភ្ជាប់តំបន់ភាគកណ្តាលនេះទៅមហាសមុទ្រឥណ្ឌាគឺជាផ្លូវសំខាន់មួយនៅក្នុងគំនិតផ្តួចផ្តើមនៃគម្រោងខ្សែក្រវ៉ាត់និងផ្លូវរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធនិងការពង្រីកឥទ្ធិពលរបស់ចិននៅលើពិភពលោក។
បន្ថែមលើការផ្តល់ប្រាក់វិនិយោគរាប់ពាន់លានដុល្លារនោះ ចិនការពារប្រទេសជិតខាងរបស់ខ្លួននេះ នៅឯអង្គការសហប្រជាជាតិនៅពេលរដ្ឋាភិបាលមីយ៉ាន់ម៉ារងសម្ពាធកើនឡើងអំពីការទទួលខុសត្រូវលើវិបត្តិរ៉ូហ៊ីងយ៉ា៕ប្រែសម្រួល៖សុខា/sn
លោក ស៊ីជីនពីង នឹងធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ាជាលើកទីមួយក្នុងនាមជាប្រធានាធិបតីចិន