ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ កាលពីថ្ងៃទី១៤ មករា ២០២០ អ្នកសារព័ត៌មានទូទាំង ប្រទេស និងមន្ត្រីមកពីបណ្តាក្រសួង បានជួបសំណេះសំណាល ក្នុងជំនួបអាហារសាម គ្គីជាមួយ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុងនោះដែល លោក អុលសំអាង ទីប្រឹក្សាក្រសួងព័ត៌មាន និងជាតួឯកល្ខោនបាសាក់ ដែលមានវត្តមាននៅក្នុងពិធី នោះ ដែរ លោកបានបង្ហាញ អារម្មណ៍ជាច្រើនបន្ទាប់ពីបញ្ចប់ជំនួបនោះ។ លោកបាន ទាំង ចាត់ទុកថា សារមួយឃ្លាដែលសម្ដេចតេជោ បានលើកឡើងថា «អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» គឺជាអ្វីដែលមានតម្លៃក្រោយអាហារ សាមគ្គី នោះផង។
លោក អុល សំអាង និយាយថា ក្នុងជំនួបដែលបានធ្វើឡើងជាច្រើនម៉ោងជាមួយ សម្ដេចនាយករដ្ឋមន្ត្រីនោះ លោកចាប់អារម្មណ៍ចំពោះប្រយោគខាងលើយ៉ាងខ្លាំង ដោយលោកយល់ថាប្រសាសាន៍របស់សម្ដេចនាយករដ្ឋមន្ត្រី គឺក្រើនរំលឹក អោយអ្នក សារព័ត៌មាន ប្រកាន់កាន់នូវវិជ្ជាជីវៈមួយកាន់តែប្រសើរ នៅក្នុងអាជីព។ ជាមួយនឹងការ ចាប់អារម្មណ៍ និងកោតសរសើរចំពោះពាក្យមួយឃ្លាដ៏មានអត្ថន័យរបស់សម្ដេចនាយក រដ្ឋមន្ត្រីនាឆ្នាំនេះ លោកក៏បង្ហាញអារម្មណ៍រំភើបផងដែរ ដែលក្នុងនាមជាទីប្រឹក្សា ក្រសួងព័ត៌មាន ហើយត្រូវបានអញ្ជើញអោយចូលរួមក្នុងព្រឹត្តិការណ៍ ជំនួបអ្នកកាសែត ដ៏សំខាន់នេះ។
លោក អុល សំអាង បានចាត់ទុកថា នេះគឺជាការផ្ដល់ឱកាសមួយដ៏សំខាន់អោយ សិល្បករ បុរាណខាងផ្នែកល្ខោនបាសាក់ដូចលោក បានចូលរួមក្នុងសង្គម និងយល់ ដឹងច្រើនក្នុងសង្គមអ្នកចេះដឹង ដែលមានន័យថា បើទោះបីជាសិល្បៈល្ខោនបាសាក់ មិនសូវមានការគាំទ្រពីយុវវ័យក្មេងៗ ប៉ុន្តែក៏ទទួលបានការយកចិត្តទុកដាក់ពី សំ ណាក់ រាជរដ្ឋាភិបាលជាថ្នាក់ដឹកនាំ។ ក្នុងនោះ ក្រសួងព័ត៌មាននិង អគ្គនាយក ទូរទស្សន៍ ជាតិកម្ពុជា ក៏បានផ្ដល់ឱកាសអោយក្រុមល្ខោនបាសាក់ របស់លោកផលិត សាច់រឿងថ្មីៗ ដែលធ្វើអោយក្រុមការងាររបស់លោកនៅតែមានចរន្ត ដែលជាការជួយ លើកស្ទួយវិស័យល្ខោនបាសាក់ អោយនៅតែមានការចាប់អារម្មណ៍ផងដែរ។ លោកថា នេះ ជាគុណបំណាច់នៃសន្តិភាព ស្របពេលដែលប្រទេសកម្ពុជាក៏មានសន្ទុះរីក ចំរើនលើគ្រប់វិស័យ៕