Home ព័ត៌មានជាតិ សេដ្ឋកិច្ច តើ​អ្នក​ត្រៀម...

តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ​ដើម្បី​ស្តែងចេញ​នូវ​ការតាំង​ចិត្ត​ដ៏​មោះមុត​របស់​អ្នក​? ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ​បំផុត Tiger Street Football 2020 បាន​បើកឆាក​ប្រកួត​នៅ​ប្រទេស​កម្ពុជា​!

តើ​អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ​ដើម្បី​ស្តែងចេញ​នូវ​ការតាំង​ចិត្ត​ដ៏​មោះមុត​របស់​អ្នក​? ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ​បំផុត Tiger Street Football 2020 បាន​បើកឆាក​ប្រកួត​នៅ​ប្រទេស​កម្ពុជា​!

ដោយៈ​ក្រុមហ៊ុន​/ ​ភ្នំពេញៈ កាលពី​ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២០ ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់ Tiger Street Football ឆ្នាំ​ថ្មី ឆ្នាំ​២០២០ រដូវ​កាល​ទី ៨ បានចាប់ផ្តើម ហើយ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​បាន​រៀបចំឡើង​នៅតាម​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​ដូចជា​វៀតណាម ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា ជាពិសេស​នៅ​កម្ពុជា​យើង​ដោយ​ការប្រកួត​បាល់ទាត់​នឹងធ្វើ​ឡើង​នៅ​៨​ខេត្ត​ក្រុង​ទូទាំងប្រទេស​។ ជើងឯក​នឹងមាន​ឱកាស​ប្រកួត​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ Rio Ferdinand នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ ចាប់​ថ្ងៃទី ២៩ ខែកុម្ភៈ រហូតដល់​ថ្ងៃទី ១ ខែ មីនា ២០២០ ខាងមុខនេះ​។
Tiger Street Football នេះ​ជា​ឱកាស នេះ​ជាទី​លាន​ប្រកួត​សំរាប់​យុវជន​កម្ពុជា ស្តែងចេញ​នូវ​ការតាំង​ចិត្ត​ដ៏​មោះមុត​របស់​អ្នក បង្ហាញ​ម​ហិ​ច្ឆិ​តា សេចក្តីក្លាហាន និង​ទេពកោសល្យ​ដ៏​លេចធ្លោ​តាមរយៈ​បាល់ទាត់​នៅទីនេះ ។
​ ​Tiger Street Football មិន​ត្រឹមតែ​បង្ហាញ​ស្ទីល​លេង​បាល់ទាត់​ដ៏​អស្ចារ្យ​ថែមទាំង​មាន​សកម្មភាព​សប្បាយរីករាយ​ជាច្រើន​ទាំង​លើ​ទីលាន​និង​ក្រៅ​ទីលាន​ដូចជា ការលេង​ហ្គេម​កម្សាន្ត បាល់ទាត់​សប្បាយៗ​មានការ​ប្រគំ​តន្ត្រី​កាន់តែ​ធំ​ជាង​មុន​ដោយមាន​ការអញ្ជើញ​ចូលរួម​សម្តែង​ពី​សំណាក់​តារា​ល្បីៗ រួមជាមួយ​កម្មវិធី​កម្សាន្ត​សប្បាយៗ​ជាច្រើន កាន់តែ​រំភើប កាន់តែ​អស្ចារ្យ ដែល​ញ៉ាំង​ឲ្យ​ព្រឹត្តិការណ៍​នេះ​កាន់តែ​ជក់ចិត្ត និង​ដក់​ជាប់​អារម្មណ៍​ដល់​អ្នកទស្សនា​។​

​ ​សូម​មើល​កាលវិភាគ​ប្រកួត និង​ទស្សនា​ការផ្សាយ​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​យើង​!
•​ ​១១ – ១២ មករា ២០២០ នៅ​ខេត្តកំពង់ស្ពឺ​
•​ ​១៧, ១៨, ១៩ មករា ២០២០ នៅ​ខេត្តសៀមរាប​
•​ ២៥-២៦ មករា ២០២០ នៅ​ក្រុង​ប៉ោយប៉ែត​
•​ ​៣១ មករា​, ០១-០២ កុម្ភៈ ២០២០ នៅ​ខេត្តបាត់ដំបង​
•​ ​០៨-០៩ កុម្ភៈ ២០២០ នៅ​ខេត្តកំពង់ចាម​
•​ ​១៥-១៦ កុម្ភៈ ២០២០ នៅ​ខេត្ត​ព្រះសីហនុ​
•​ ​២២-២៣ កុម្ភៈ ២០២០ នៅ​ខេត្តតាកែវ​
•​ ​២៦, ២៧, ២៨ កុម្ភៈ ២០២០ នៅ​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ​
•​ ​និង​ការប្រកួត​ផ្តាច់ព្រ័ត្រ​នៅខាងមុខ​បរិវេណ​សាល​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ថ្ងៃទី ២៩ ខែកុម្ភៈ​ដល់​ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២០ ។

Tiger Street Football 2020 គឺជា​ឆ្នាំ​ទី ៨ នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​ធំ​បំផុត ដែលមាន​ក្រុម​ចូលរួម​កាន់តែច្រើន ដោយ​រំពឹងថា ក្រុម​ជាង ៦០០ ក្រុម​នឹងចូលរួម​ការប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់​។ ៦៤ ក្រុម​កំពូល​នឹងចូលរួម​ការប្រកួត​ផ្តាច់​ព្រ័​ត្ត​ជាមួយនឹង​ក្រុម​កំពូលៗ ដើម្បី​ប្រកួត​ដណ្តើមយក​ពាន​ជើងឯក​ក្នុង​វគ្គ​ផ្តាច់​ព្រ័​ត្ត​នៅខាងមុខ​បរិវេណ​សាល​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ថ្ងៃទី ២៩ ខែកុម្ភៈ​ដល់​ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២០ ។​
​ ​ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែ​មអំ​ពី​ព្រឹ​តិ្ត​ការណ៍ Tiger Street Football 2020 និង​វិធី​ចូលរួម​ព្រឹ​តិ្ត​ការណ៍​ពិសេស​នេះ​ ​សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​៖ www.facebook.com/TigerBeerKH
​ដើម្បី​ទស្សនា​វីដេអូ​ឃ្លី​ប​ព្រឹត្តិការណ៍ Tiger Street Football 2020 សូម​ចូលទៅ​កាន់​៖
​តំណ​លីង​៖ ១. https://www.facebook.com/watch/?v=2483957058487846
​ ២. https://www.facebook.com/watch/?v=2214335065536582

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...