ដោយ​: ប​.​ខុន / ភ្នំពេញ​: ការសាងសង់​ផ្លូវ​ចំនួន​៣៤​ខ្សែ ដែលមាន​ប្រវែង​ជាង​៨០​គីឡូម៉ែត្រ នៅក្នុង​ក្រុងព្រះសីហនុ​មកទល់នឹង ពាក់កណ្តាល​ខែមករា​ឆ្នាំ​២០២០​នេះ សម្រេច លទ្ធផល​បាន​ប្រមាណ​ជា​៣០​ភាគរយ​នៃ​គម្រោង​ហើយ បន្ទាប់ពី​បើក​ការដ្ឋាន​ជា ផ្លូវការ​កាលពី​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០២៩​រួចមក​និង​នៅ​ថ្ងៃទី​១៥​ខែមករា​នេះ​ផ្លូវ​អូរ ត្រេះ​ចាប់ផ្តើម​ចាក់​បេតុង​ហើយ​។​

សកម្មភាព​ចាក់​បេតុង​ផ្លូវ​អូរត្រេះ​ជា​ផ្លូវ​មួយ​ក្នុងចំណោម​ផ្លូវ​៣៤​ខ្សែ​

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃ ទី​១៥​ខែមករា​ឆ្នាំ​២០២០​ថា គ្រប់​ការដ្ឋាន​ផ្លូវ​ទាំង​៣៤​ខ្សែ ដែល​បាន​បើក​ការដ្ឋាន សាងសង់​ជា​ផ្លូវការ ក្រោម​អធិប​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩ រហូតមកដល់​ត្រឹម​ថ្ងៃនេះ​(១៥​មករា​ឆ្នាំ​២០២០) ជា​លទ្ធផល​សម្រេចបាន​ប្រមាណ​ជា​៣០​ភាគរយ​នៃ​គម្រោង​ហើយ​។​

​ការដ្ឋាន​សាងសង់​ផ្លូវ​ទាំង​៣៤​ខ្សែ ដែល​បាន​អនុវត្ត​ដោយ​ក្រុមហ៊ុន​ឯកជន ចំនួន​៦​និង​កងវិស្វកម្ម​ចំនួន​ពីរ​គឺ​កងវិស្វកម្ម​សម្តេច​តេ​ជោ​ហ៊ុនសែន​សៀមរាប​និង កងវិស្វកម្ម​លេខ​១៧៨​ស្ពាន​ថ្នល់​នៃ​ក្រសួងការពារជាតិ គិតពី​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ដែលជា​ថ្ងៃ​បើក​ការដ្ឋាន​ជា​ផ្លូវ​ការមកដល់​ត្រឹម​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០២០ នេះ គឺមាន​រយៈពេល​ពីរ​គ​ត់​។​

សកម្មភាព​ចាក់​បេតុង​ផ្លូវ​អូរត្រេះ​ជា​ផ្លូវ​មួយ​ក្នុងចំណោម​ផ្លូវ​៣៤​ខ្សែ​

​លោក គួច ចំរើន បាន​និយាយ​ឱ្យដឹងទៀតថា ការសាងសង់​ផ្លូវ​នេះ​ជាទូទៅ មាន​ល្បឿន​លឿន ព្រោះ​កន្លែង​ខ្លះ​ធ្វើ​ទាំងយប់​ទាំង​ថ្ងៃ​និង​យឺត​នៅ​កន្លែង​ខ្លះ ដោយសារ​បច្ចេកទេស​ដា​ក់​លូ​តែ​បាន​ដោះស្រាយ​ហើយ​។ ថ្ងៃនេះ​(១៥​មករា​)​ផ្លូវ​អូរត្រេះ បាន ចាប់ផ្តើម​ចាក់​បេតុង​ហើយ​។ ចំណែក​ចំណោទ​ផ្លូវ​នៅ​ជិត​រង្វង់​មូល​ជំទាវ​ម៉ៅ កំពុង ត្រូវបាន​បន្ទាប ដើម្បី​ងាយស្រួល​ធ្វើចរាចរ​ឡើង​ចុះ​។​

​នៅ​ក្រុងព្រះសីហនុ​ពេលនេះ ផ្លូវ​មួយណា​ក៏ត្រូវ​បាន​គេ​មើលឃើញ កំពុង ធ្វើ ការសាងសង់ យ៉ាងសកម្ម ដូច្នេះ​ការធ្វើ​ចរាចរ​ពិតជា​ត្រូវ​ជួប​ការលំបាក​។ មិនមែន តែ​ផ្លូវ​ចាស់​នៅក្នុង​ក្រុង​នោះ ទេ​ដែល​កំពុង​សម្រុក​សាងសង់ ផ្លូវ​ថ្មី​កាត់​ព្រៃ​តាម ឆ្នេរ ក៏ត្រូវ​បាន​សម្រុក​សាង​សង់​ឱ្យទាន់ពេល ដែរ​។​

សកម្មភាព​សាងសង់​ផ្លូវ​នៅ​ក្រុងព្រះសីហនុ​

​រំលឹក​ឱ្យដឹងថា​ផ្លូវ​ចំនួន​៣៤​ខ្សែ​មាន​ប្រវែង​សរុប​៨៤.៥០៥​ម៉ែត្រ កំពុង​ត្រូវបានធ្វើ​ការសាងសង់​ដោយ​ក្រុមហ៊ុន​ឯកជន​ចំនួន​៦ និង​អង្គភាព​របស់​រដ្ឋ​ចំនួន​ពីរ នៅ​ក្រុងព្រះសីហនុ​នេះ ជា​គម្រោង​ដែល​បានលើកឡើង ដោយ​គណៈកម្មាធិការ ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដែលមាន​លោក​ឱប​នាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ជា​ប្រធាន តាំងពី​ឆ្នាំ​២០១៨​មក​។ ផ្លូវ​ទាំង​៣៤​ខ្សែ​នេះ​ចាក់​ដោយ​បេតុង​កម្រាស់​០.២៥​ម៉ែត្រ និង​អ៊ុត បេ​ទី​ម​បន្ថែម​ពីលើ​កម្រាស់​០.០៦​ម៉ែត្រ​៕ ល​

សកម្មភាព​សាងសង់​ផ្លូវ​ថ្មី​នៅក្នុង​ក្រុងព្រះសីហនុ​
លោក​ជា សុផារ៉ា និង លោក​គួច ចំរើន ពិនិត្យមើល​ប្លង់​សាងសង់​ផ្លូវ​ថ្មី ក្នុង ក្រុងព្រះសីហនុ​