ដោយៈសុផល/ភ្នំពេញ៖ ក្រុមហ៊ុនមិត្តហ្វូន នៅព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ ២០២០ បានរៀបចំសម្ពោធ ដាក់ឱ្យដំណើរការកម្មវិធីថែរក្សាអតិថិជនដ៏ធំបំផុតមិនធ្លាប់មានដែលមានឈ្មោះថា Metfone+ (មិត្តហ្វូនផ្លឹស)។វាត្រូវបានគេជឿជាក់ថាមិត្តហ្វូនអាចបម្រើអតិថិជនគ្រប់រូបដោយផ្តល់ឱ្យពួកគេនូវអត្ថប្រយោជន៍ដ៏សមស្រប។Metfone+(មិត្តហ្វូនផ្លឹស)ជាមួយនឹងពាក្យស្លោក“ប្រើច្រើនបានច្រើនអនុវត្តបាន
សម្រាប់អតិថិជនទូរស័ព្ទចល័តទាំងអស់។

លោកអ្នកគ្រាន់តែជាអតិថិជនសកម្មនិងបន្តប្រើប្រាស់សេវាកម្មនានារបស់មិត្តហ្វូននោះលោកអ្នកនឹងក្លាយជាម្ចាស់កាដូជាច្រើនសន្ធឹកសន្ធាប់ពីមិត្តហ្វូនក៏ដូចជាដៃគូជាង២០០កន្លែងនៅទូទាំងប្រទេសរួមមានវិស័យអប់រំ ការទិញទំនិញ អាហារ និងភេសជ្ជៈ សណ្ឋាគារ។អតិថិជនគ្រប់រូបនឹងទទួលបានកម្រិតរបស់ Metfone+រួមមានលំដាប់MemberឬSilverឬGoldឬDiamondអាស្រ័យលើការប្រើប្រាស់របស់ពួកគេ
ដែលមានសុពលភាពរយៈពេល១២ខែគិតចាប់ពីរយៈពេលដែលបានកំណត់។

ការប្រើប្រាស់កាន់តែច្រើនលោកអ្នកនឹងទទួលបានសេវាកម្មកាន់តែងាយស្រួលបំផុត។
នៅពេលអតិថិជនប្រើប្រាស់បណ្តាញមិត្តហ្វូនមានន័យថាពួកគេបានចូលរួមដោយស្វ័យប្រវត្តជាមួយកម្មវិធីMetfone+។មិត្តហ្វូនប្រើប្រាស់វិធីស្វ័យប្រវត្តិក្នុងការត្រួតពិនិត្យនិងបែងចែកកម្រិតរបស់អតិថិជនទាំងអស់បន្ទាប់ពីការបញ្ចូលទឹកប្រាក់ឬការចំណាយនានាហើយយើងនឹងធ្វើការចាត់ថ្នាក់ទៅតាមពិន្ទុដែលបានពីការចំណាយរបស់ពួកគេ។

អតិថិជននឹងទទួលបានកាដូពិន្ទុ(ពិន្ទុដើម្បីទុកប្តូរជាមួយសេវាកម្មឬការផ្តល់ជូនពិសេសពីកម្មវិធីMetfone+)រាល់ពេលដែលអតិថិជនអនុវត្តដូចជា៖បញ្ចូលទឹកប្រាក់ទៅកាន់លេខទូរស័ព្ទ,ប្រើប្រាស់លេខមិត្តហ្វូនរបស់អ្នកឲ្យបានសកម្ម,ពិន្ទុបន្ថែមនឹងទទួលបានសំរាប់ឱកាសពិសេសណាមួយ(ថ្ងៃខួបកំណើតរឺកម្មវិធីណាមួយក្នុងមួយខែ).អគ្គនាយកក្រុមហ៊ុនមិត្តហ្វូនបានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជនមិត្តហ្វូនទាំងអស់ដែលជឿទុកចិត្តនិងសហការជាមួយមិត្តហ្វូនតាំងពីពេលបើកអាជីវកម្មមកម្ល៉េះ។
លោកក៏បានសង្កត់ធ្ងន់ផងដែរថាមិត្តហ្វូនបានបង្កើតបដិវត្តនៃការយកចិត្តទុកដាក់ទៅដល់អតិថិជននៅកម្ពុជា។ ការដាក់អោយប្រើប្រាស់Metfone+ គឺធ្វើទៅតាមនិន្នាការនៃការបំលាស់ប្តូរប្រព័ន្ធឌីជីថល ដែលមិត្តហ្វូនតែងតែអនុវត្តន៍តាមគោលបំណងនៃទស្សនៈ “កសាងយុគសម័យឌីជីថល” ។

មិត្តហ្វូនបានចាប់ផ្តើមដំណើរការសេវាកម្មរបស់ខ្លួនជាផ្លូវការតាំងពីឆ្នាំ២០០៩និងបានជំរុញការវិវឌ្ឍន៍នៃវិស័យទូរគមនាគមន៍នៅកម្ពុជាទាក់ទងនឹង ទិន្នន័យអតិថិជនរួមទាំងដំណោះស្រាយសេវាB2BនិងB2G ។ចាប់តាំងពីពេលចាប់ផ្តើមអាជីវកម្មក្រុមហ៊ុនមិត្តហ្វូនជឿជាក់យ៉ាងមុតមាំថាអតិថិជនមានច្រើនប្រភេទនិងមានតំរូវការផ្សេងៗគ្នា។ជាពិសេសនៅសម័យឌីជីថលសព្វថ្ងៃការប្រាស្រ័យទាក់ទងរបស់ប្រជាជនមិនត្រឹមគ្រាន់តែការតេទូរស័ព្ទរឺការផ្ញើសារប៉ុណ្ណោះទេប៉ុន្តែថែមទាំងជម្រុញអោយជីវិតកាន់តែរីករាយនឹងការធ្វើធុរកិច្ចផងដែរ។

ដូច្នេះហើយទើបមិត្តហ្វូនតែងតែខិតខំជាមួយវិធីសាស្ត្រច្នៃប្រឌិតបំផុតដើម្បីផ្តល់សេវាកម្មផ្ទាល់ខ្លួនសម្រាប់តភ្ជាប់ជាមួយប្រជាជនមិនថាពេលណាកន្លែងណាឬអ្នកជានរណាជាមួយនឹងសេវាកម្មនិងផលិតផលចម្រុះជាច្រើនរួមមាន៖សេវាទូរស័ព្ទចល័តអ៊ិនធឺណិតសេវាកម្មមាតិកាសេវាកម្មLeasedlineePaymentសេវាហេដ្ឋារចនាសម្ព័ន្ធនិងដំណោះស្រាយអាយធី-ល-។

លើសពីនេះក្រុមហ៊ុនមិត្តហ្វូនទទួលស្គាល់បេសកកម្មរបស់ខ្លួនជាអ្នក“កសាងយុគសម័យឌីជីថល”ដើម្បីនាំមកនូវជីវិតដ៏ជឿនលឿនជូនអតិថិជនគ្រប់រូបនៅក្នុងប្រទេសកម្ពុជា។ស្របនឹងនិន្នាការនេះផងដែរMetfone+ដែលជាកម្មវិធីថែរក្សាអតិថិជនដ៏ធំបំផុតរបស់មិត្តហ្វូនបានចាប់កំណើតឡើងដើម្បីបើកយុគ
សម័យថ្មីមួយក្នុងការបម្រើជូនអតិថិជនយើងទាំងអស់។នៅក្នុងឱកាសនៃការបើកដំណើរការកម្មវិធីMetfone+នេះក្រុមហ៊ុនមិត្តហ្វូនបានផ្តល់នូវការផ្សព្វផ្សាយដ៏ទាក់ទាញដើម្បីទទួលបានរង្វាន់ទ្វេរដងនិងពិន្ទុឥតគិតថ្លៃនៅពេលអតិថិជនប្តូរកាដូនៅក្នុងកម្មវិធីMetfone+ក្នុងខែដំបូងនៃការ
ដាក់ឲ្យដំណើរការនេះ។

សម្រាប់ព័ត៌មានបន្ថែមអំពីMetfone+អតិថិជនអាចទាញយកកម្មវិធី MyMetfone នៅក្នុងGoolgle Play ឬAppStoreរួចចុច*1818#ដើម្បីចូលរួមកម្មវិធីចាប់ពីពេលនេះតទៅ។លោកអ្នកក៏អាចទាក់ទងមកកាន់Hotline1777ឬគេហទំព័រហ្វេសបុកផ្លូវការរបស់មិត្តហ្វូនfb.com/metfone.closerសម្រាប់ចម្ងល់ផ្សេងៗ៕S/
