Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ធនាគារ​អេស៊ី...

​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​និង​ធនាគារ​ឯកទេស​វី​ង​ប្រកាស​ដាក់ឱ្យ​ដំណើរការ​សេវា​ផ្ទេរ​និង​ទូទាត់​ប្រាក់​

ដោយៈ​សុផល​/​ភ្នំពេញ​៖​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​និង​ធនាគារ​ឯកទេស​វី​ង​(​ខេ​ម​បូ​ឌា​)​លី​មី​ធី​ត​កាលពី​រសៀល​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០២០​បានប្រកាស​ជា​សាធារណៈ​ដាក់ឱ្យ​ដំណើរការ​សេវា​ផ្ទេរ​និង​ទូទាត់​ប្រាក់​។​ពិធី​ដាក់ឱ្យ​ដំណើរការ​សេវា​ផ្ទេរ​និង​ទូទាត់​ប្រាក់​នេះ​មានការ​ចូលរួម​ពី​បណ្ឌិត​អ៊ិន​ចាន់នី​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​និង​អ្នកឧកញ៉ា​គិត​ម៉េង​ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​ឯក​ទេស វី​ង​(​ខេ​ម​បូ​ឌា​)​លី​មី​ធី​ត​ព្រមទាំង​ថ្នាក់ដឹកនាំ​របស់​ស្ថាប័ន​ទាំងពីរ ។​

​កិច្ចសហប្រតិបត្តិការ​រវាង​ធនាគារ​ទាំងពីរ​គឺ​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ភាពងាយស្រួល​ជូន​ដល់​អតិថិជន​ក្នុង​ការធ្វើ​ប្រតិបត្តិការ ដូចជា​១-​ផ្ទេរប្រាក់ រវាង​គណនី Core Banking របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​គណនី​វី​ង​។​២-​ផ្ទេរប្រាក់ រវាង​គណនី​អេស៊ីលីដា​យូ​នី​ធី​ទាន់​ចិត្ត និង​គណនី​វី​ង​និង​ទី​៣-​ទូទាត់​សំណង​ឥណទាន​ទៅកាន់​គណនី​CoreBanking​របស់​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​តាមរយៈ​ភ្នាក់ងារ​វី​ង​។​

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មានប្រសាសន៍ថា​៖ “​ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​សេចក្តីសោមនស្ស​រីករាយ ដែល​ធនាគារ ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លី​មី​ធី​ត បាន​ចាប់​ដៃគូ​ជា​យុទ្ធសាស្ត្រ ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការ​បម្រើសេវា​ផ្ទេរប្រាក់​និង​ទូទាត់​ប្រាក់​របស់​ស្ថាប័ន​ទាំងពីរ​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត​។ ដើម្បី​លើកកម្ពស់​ក្នុងការ​ពង្រីក​ប្រតិបត្តិការ​ធនាគារ​ទាំង​ពីរ​ឱ្យ​កាន់តែ​ទំនើប ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​ខ្ពស់​ថែមទៀត ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​របស់​ធនាគា​រទាំង​ពីរ អាចធ្វើ​ការផ្ទេរ និង​ទូទាត់​ប្រាក់​រវាង​គ្នា និង​គ្នា​”​។​

​លោក​បណ្ឌិត​បានលើកឡើង​ទៀតថា​”​កិច្ចសហប្រតិបត្តិការ​នេះ​នាំ​ឲ្យ​ធនាគារ​យើង​ទាំងពីរ​មាន​បណ្តាញ​ប្រតិបត្តិការ​សម្បូរបែប​ចំនួន​៤៣.៤៧៦​កន្លែង គ្របដណ្តប់​គ្រប់​ខេត្ត​-​ក្រុង នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ឲ្យ​អតិថិជន​ងាយស្រួល​ក្នុងការ​ជ្រើសរើស​ដែល​ជំរុញ​ឲ្យ​សេវា​ផ្ទេរប្រាក់​កាន់តែ​ទូលំទូលាយ​ឆាប់រហ័ស ងាយស្រួល និង​មាន​សុវត្ថិភាព​។

​សមិទ្ធផល​នេះ​បានផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​អតិថិជន​និង​សាធារណៈជន​និង​គាំទ្រ​ដល់​ការរីកលូតលាស់​របស់​អតិថិជន​ជាមួយនឹង​ការកាត់បន្ថយ​ចំណាយ​និង​ហានិភ័យ​។​ឥឡូវនេះ​អតិថិជន​ឥណទាន និង​អតិថិជន​ដែលមាន​គណនី​នៅ ធនាគារ អេស៊ីលីដា ភីអិលស៊ី អាចធ្វើ​ទូទាត់​សង​ឥណទាន និង​ធ្វើ​ការដក​-​ដាក់​សាច់ប្រាក់​នៅតាម​បណ្តាញ​ប្រតិបត្តិការ​របស់​ធនាគា​រទាំង​ពីរ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស​”​។​

លោក​បណ្ឌិត​ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា​បាន​បន្ថែមថា “​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ឌីជីថល​ដែលមាន​អេស៊ីលីដា​យូ​នី​ធី​ទាន់​ចិត្ត​ដែល​អតិថិជន​អាចធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​យ៉ាង​សម្បូរបែប​តាមរយៈ​ទូរស័ព្ទដៃ​ដោយ​ខ្លួនឯង​។ គិត​មកដល់​បច្ចុប្បន្ន​នេះ អេស៊ីលីដា យូ​នី​ធី ទាន់​ចិត្ត ជា​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ដែល​ដែល​ធំជាងគេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​អ្នក​ចុះឈ្មោះ​ប្រើ អេស៊ីលីដា យូ​នី​ធី ទាន់​ចិត្ត ចំនួន ១,២២៦,៣៨៣ ជា​លក្ខណៈ​បុគ្គល និង ៣០,៩៨៩ ជា​លក្ខណៈ​ដៃគូ​” ។​

​លោក​ម៉ា​នូ​រ៉ា​ចាន់​ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​ឯក​ទេស​វី​ង​(​ខេ​ម​បូ​ឌា​)​លី​មី​ធី​ត​បាន​មានប្រសាសន៍ថា​៖​យើង​មាន​មានជំនឿថា​ភាពជា​ដៃគូ​នេះ​នឹង​អនុញ្ញាតឱ្យ​យើង​បំពេញ​សេចក្តីត្រូវការ​ការផ្ទេរ​ប្រាក់​និង​ទូទាត់​សង​ឥណទាន​ទ​ភ​ដល់​អតិថិ​ជម​អេស៊ីលីដា​រាប់ម៉ឺន​នាក់​។​

លោក​បាន​គូសបញ្ជាក់ថា​៖​ជាមួយ​ភាព​ដៃគូ​នេះ​អតិថិជន​របស់​អេស៊ីលីដា​នឹង​អាចធ្វើ​ការទូទាត់​ឥណទាន​ជាមួយ​វី​ង​ទាំង​៧៣០០​សាខា​ដោយ​មិនចាំបាច់​ធ្វើ​ដំ​នោះរ​ទៅ​ធនាគារ​និង​អាច​ផ្ទេរ​លុយ​ភា្ល​មៗ​ពី​គណនី​វិ​ង​ទៅ​គណនី​អេស៊ីលីដា​ដោយ​ងាយស្រួល​តាមរយៈ​អេប​ទូរស័ព្ទដៃ​របស់​វី​ង​ឬក៏​ប្រើ​កូដ *989#​។​

​លោក​ម៉ា​នូ​រ៉ា​ចាន់​បាន​បន្តថា​៖​ភាពជា​ដៃគូ​រវាង​វី​ង​និង​អេស៊ីលីដា​មិន​ត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ដែល​រស់នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​ប៉ុណ្ណោះ​ទេ​គឺ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ដែល​រស់នៅ​ជាង​២០០​ប្រទេស​នៅ​ពាសពេញ​ពិភពលោក​៕S/

​ចំណងជើង​រូ​បថ​តៈ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​និង​ធនាគារ​ឯកទេស​វី​ង​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​សេវា​ផ្ទេរ និង​ទូទាត់​ប្រាក់​(​រូប​៖​សុផល​)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យី ធា អតីត​ពេទ្យ​ខ្មែរក្រ...

​ហ៊ាន ពិសី​៖ អ្នកស្រា...

ហេដ្ឋារចនាសម្ព័ន្ធ​ធារាសា...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​រ...

ព្រឹត្តិការណ៍​ជាតិ​សំខាន់...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

បន្ទាប់ពី​រកឃើញ​កូ​វីដ​១៩...

ដោយៈ​មុនី​រ័ត្ន​,គូលែន/​ភ...