ដោយៈ​សុផល​/​ភ្នំពេញៈ​ធនាគារ​អេស៊ីលីដា​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែមករា​ឆ្នាំ​២០២០​បានរៀបចំ​សិក្ខាសាលា​មួយ​ស្តីពី​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​គ្រោង​នឹង​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​។​សិក្ខាសាលា​នេះ​បានលើកឡើង​ពី​អត្ថប្រយោជន៍​ដែល​ទទួលបាន​ពី​ការវិនិយោគ​ជាមួយ​ខ្លួន​ក្នុងពេល​ឡើង​ផ្សារ​ហ៊ុន​។​

ជាមួយគ្នានេះ​ធនាគារ​អេស៊ីលីដា​បាន​ជម្រាប​ដល់​អតិថិជន​ក៏ដូចជា​វិនិយោគិន​ត្រៀមខ្លួន​ក្នុងការ​ចូលរួម​វិនិយោគ​ជាមួយ​ធនាគារ​អេស៊ីលីដា​ក្នុងពេលដែល​ធនាគារ​នេះ​ត្រៀមខ្លួន​ក្នុង​ការលក់​មូល​ប​ត្រ​កម្ម​សិទ្ធ​ជា​សាធារណៈ នៅក្នុង​ផ្សារ​មូល​ប​ត្រក​កម្ពុជា ។

​ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្ដីពី​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​គ្រោង​នឹង​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​ដល់​អតិថិជន​និង​ដៃគូ​វិនិយោគ​កាលពី​ថ្ងៃទី​១៥​មករា​ឆ្នាំ​២០២០​នៅ​ការិយាល័យ​កណ្ដាល​ធនាគា​រ​អេស៊ីលីដា​លោក​បណ្ឌិត​អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​មានប្រសាសន៍ថា​កន្លងមក​អត្ថប្រយោជន៍​ដែល​អេស៊ីលីដា​ទទួលបាន​គឺ​បាន​ទៅលើ​តែ​ភាគ​ទុ​និក​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែលមាន​ភាគហ៊ុន​នៅក្នុង​ធនាគារ​អេស៊ីលីដា​។​ដូច្នេះ​ធនាគារ​ចង់ឱ្យ​អត្ថប្រយោជន៍​របស់ខ្លួន​បាន​ទៅលើ​អតិថិជន​កាន់តែច្រើន​បន្ថែមទៀត​ទើប​ធនាគារ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្ម​សិទ្ធ​ជា​សាធារណៈ ។

លោក​បាន​បន្តថា​អត្ថប្រយោជន៍​ដែល​អតិថិជន​ក៏ដូចជា​វិនិយោគិន​ទទួលបាន​ពី​ការវិនិយោគ​ជាមួយ​ធនាគារ​អេស៊ីលីដា តាមរយៈ​ការទិញ​មូល​ប​ត្រ​កម្ម​សិទ្ធ​ជា​សាធារណៈ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា រួមមាន​ច្រើន តែ​ប៉ុន្តែ​សូម​លើកយក​អត្ថប្រយោជន៍​ធំៗ​ដែល​នឹង​ទទួលបាន​នោះ​ដូចជា​អតិថិជន​នឹង​ទទួលបាន​ភាគលាភ ពី​អេស៊ីលីដា ហើយ​អាច​ជួញដូរ​ភាគហ៊ុន​ជាមួយ​អេស៊ីលីដា ហើយ​អ្នកវិនិយោគ​ជាមួយ​អេស៊ីលីដា នឹង​ក្លាយជា​ម្ចាស់​ស្ថាប័ន​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា​និង​អាច​បង្គាប់បញ្ជា​ទៅកាន់​ស្ថាប័ន​នោះ​ទៅតាម​ការចង់បាន​រប​ស់​គាត់​ផងដែរ ។

​លោក​បន្ថែមថា មុននឹង​អេស៊ីលីដា ប្រកាស​លក់​ជា​ផ្លូវការ ធនាគារ​បានធ្វើ​សិក្ខាសាលា​ជា​បន្តបន្ទាប់ ដើម្បីឱ្យ​អតិថិជន​និង​វិនិយោគិន​បាន​យល់​កាន់តែច្បាស់​ជាមួយនឹង​ការសម្រេច​វិនិយោគ​ក៏ដូចជា​អោយ​អតិថិជន​បើក​គណនី​ជួញដូរ​ឱ្យ បាន​រួចរាល់ មុននឹង​ធ្វើការ​ជួញដូ​រ​ជា​ផ្លូវការ​។​អេស៊ីលីដា​មានបំណង​ចង់ឱ្យ មានការ​ជួញដូរ​ជា​លក្ខណៈ​ឯកត្តជន ជាជាង​ជា​ក្រុមហ៊ុន​ឬ​ស្ថាប័ន ។

​លោក​បាន​បន្តទៀតថា​៖​​«​បន្ទាប់ពី​បានរៀបចំ​នូវ​សិក្ខាសាលា​ជា​បន្តបន្ទាប់​ឃើញថា​អតិថិជន​ដែលមាន​សក្ដានុពល​បានមក​ចូលរួម​និង​បើក​គណនី​ជួញដូរ​រួចជាស្រេច​ដើម្បី​ត្រៀមខ្លួន​ក្នុងការ​វិនិយោគ​ជាមួយ​អេស៊ីលីដា​នៅពេលដែល​យើង​ប្រកាស​ជួញដូរ​នៅពេល​ឆាប់ៗ​ខាងមុខនេះ » ។​

​លោក​បណ្ឌិត​អ៊ិន​ចាន់នី​បាន​បន្ថែមទៀតថា​ធនាគារ​អេស៊ីលីដា​ចង់ឱ្យមាន​ការទិញ​មូល​ប​ត្រ​កម្ម​សិទ្ធ​ជា​សាធារណៈ​ពី​ឯកត្តជន​ទាំងអស់​តែម្ដង​ហើយ​នេះ​ជា​អ្វីដែល​អេស៊ីលីដា​ប៉ងប្រាថ្នា​ហើយ​ជាការ​កត់សម្គាល់​ក៏មាន​ការចាប់អារម្មណ៍​ពី​ឯកត្តជន​ច្រើន​លើសពី​អ្វី ដែល​បាន​រំពឹងទុក​ផងដែរ ។

​គួរ​បញ្ជាក់ថា​អេស៊ីលីដា​បានចាប់ផ្ដើម​ធ្វើ​ប្រតិបត្តិការ​អស់​រយៈពេល​ជាង​២៧​ឆ្នាំ​មកហើយ​ដោយ​ផ្ដើម​ពី​ទុន​ជាង​៦០​ម៉ឺន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។​បច្ចុប្បន្ន​អេស៊ីលីដា​មានទ្រព្យ​សកម្ម​ជាង​៦​ពាន់​លាន​ដុល្លារ សមតុល្យ​ឥណទាន​សរុប​ចំនួន ៣,៨៨ ពាន់​លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ៤,៣៣ ពាន់​លាន​ដុល្លារ​អាមេរិក និង​មាន​អតិថិជន​ប្រមាណ​ជាង​ពីរលាន​នាក់ គិត​ត្រឹម​ដំណាច់​ខែធ្នូ ឆ្នាំ​២០១៩ ។​

​លោក​បណ្ឌិត​អ៊ិន​ចាន់នី​បាន​លើកឡើងថា​៖​ប្រសិនបើ​វិនិយោគិន​អតិថិជន​ក៏ដូចជា​សាធារណជន​ដែលមាន​បំណង​ទិញ​ភាគហ៊ុន​របស់​ធនាគារ​អេស៊ីលីដា​ដែល​នឹង​គ្រោង​នឹង​បោះផ្សាយ​លក់​នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​នៅពេល​ឆាប់​ខាងមុខនេះ​សូម​អញ្ជើញ​មក​បើក​គណនី​ជួញដូរ​និង​អត្តសញ្ញាណ​វិនិយោគិន​សិន​។

លោក​បណ្ឌិត​បាន​គូសបញ្ជាក់ថា​៖ ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​នេះ​ដើម្បី​៖១៖ ឲ្យ​វិនិយោគិន អតិថិជន​និង​សាធារណជន​ចូលរួម​វិនិយោគ​ជាមួយ​ធនាគារ​ដើម្បី​ក្លាយជា​ភាគ​ហ៊ុ​និក​របស់​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​។​២៖​ប្រមូល​ដើមទុន​គាំទ្រ​ការរីកលូតលាស់​របស់​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​ទាំង​ក្នុងស្រុក​និង​ក្នុង​តំបន់​ប្រកបដោយ​ចីរភាព​និង​កាន់តែ​រឹងមាំ​។​៣៖​បង្កើត​ប្រាក់ចំណូល​ជូន​វិនិយោគិន​និង​សាធារណជន​ចូលរួម​វិនិយោគ​ជាមួយ​ធនាគារ​តាមរយៈ​ការ​បែង​ភាគលាភ​។​៤៖​ចូលរួម​លើ​ស្ទួយ​ប្រាក់រៀល​។​៥៖​ចូលរួមចំណែក​ក្នុងការ​លើកស្ទួយ​វិស័យ​មូល​ប​ត្រ​ក្នុងប្រទេស​កម្ពុជា​៕S/